ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​រំលាយ​ជាតិ​ខ្លាញ់​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
13, Jan 2023 , 6:59 am        
រូបភាព
ការ​ធាត់​ជ្រុល និង​ការ​លើស​ទម្ងន់​ធម្មតា​គឺ​ជា​ទុក្ខ​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​មនុស្ស​ភាគច្រើន ដោយសារ​តែ​វា​ធ្វើអោយ​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ច្រើន​។ មនុស្ស​ច្រើន​តែ​ញ៉ាំ​អាហារ​ដែល​ធ្វើ​អោយ​ឡើង​ជាតិ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រាត​ច្រើន​ជាង​ញ៉ាំ​អាហារ​រំលាយ​ជាតិ​ខ្លាញ់​។
 
​វា​មិនមែន​ជា​រឿង​មួយ​យុត្តិធម៌​នោះទេ​ក្នុង​ការប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ដែល​អ្នក​អាច​លុប​បំបាត់​វា​បាន​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​នៅពេល​ដែល​អ្នក​គិត​ថា​ចង់​សម្រក​ទម្ងន់​វិញ ហើយក៏​មាន​វិធី​មួយចំនួន​ដែល​ពិតជា​មាន​ប្រសិទ្ធភាព​មែន​។ ការ​ហាត់ប្រាណ និង​របប​អាហារ​តែមួយ​មុខ​មិន​អាច​ធ្វើអោយ​អ្នក​សម្រេច​បំណង​បានឡើយ តែ​អ្នក​ត្រូវតែ​បន្ថែម​ថ្នាំ​បំប៉ន​មួយចំនួនទៀត​។
 
​ចំពោះ​អាហារ​រំលាយ​ជាតិ​ខ្លាញ់​មិន​ត្រឹមតែ​ជួយ​អោយ​ស្រក​ទម្ងន់​តែ​ប៉ុន្តែ​វា​អាច​ជួយ​អោយ​អ្នក​កុំ​ញ៉ាំ​អាហារ​ធ្វើអោយ​កើត​ជំងឺមហារីក​ទៀតផង មានន័យ​ថា​របប​អាហារ​ដែល​អ្នក​ញ៉ាំ​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​ច្រើនតែ​ជា​អាហារ​មក​ពី​ធម្មជាតិ និង​ធ្វើអោយ​ក្មេង​ជាង​វ័យ និង​សប្បាយ​ចិត្ត​កាន់តែខ្លាំង​។ ខាងក្រោម​នេះ​គឺជា​អាហារ​រំលាយ​ជាតិ​ខ្លាញ់ ១០​ប្រភេទ​៖
 
សណ្តែកសៀង
•​    ​សណ្តែកសៀង​គឺជា​អាហារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែលជា​ជម្រើស​ដំបូង​គេ​។​
•​    ​វា​ជួយ​បន្ថែម​ថាមពល​ដល់​សាច់ដុំ និង​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​លឿន​ទៀតផង​។​
 
​ម្ទេស​ផ្លោក​
•​    ​ម្ទេសផ្លោក​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ម្យ៉ាង​ឈ្មោះថា Capsaicin ដែល​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​រាងកាយ​មិន​ត្រូវការ​បាន​។​
 
​សាច់​គ្មាន​ជាតិ​ខ្លាញ់​
•​    ​វា​ដូច​គ្នា​នឹង​សណ្តែកសៀង​ដែរ គឺជា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដែល​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​លឿន​។​
•​    ​វា​មាន​ឥទ្ធិពល Thermogenic យ៉ាងខ្ពស់ ដូច្នេះ​វា​នឹង​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​
 
​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​
•​    ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​កាលស្យូម និង​វីតាមីន D
•​    ​វា​នឹង​បង្កើន​ទំហំ​សាច់ដុំ និង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​
 
​ផ្លែ​ក្រូចថ្លុង​
•​    ​ផ្លែ​ឈើ​នេះ​ផ្ទុក​ទៅដោយ​វីតាមីន C ដែល​ជួយ​បង្កើន​ការរំលាយ​អាហារ​ពី​ធម្មជាតិ​
•​    ​វា​ក៏​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​ដែរ​
•​    ​វា​គឺជា​ហារ​អាហារ​គ្មាន​កាឡូរី​សោះ ដូច្នេះ​អ្នក​អាច​សម្រក​ជាតិ​ខ្លាញ់​បាន​។​
 
​ផ្លែ​ប៉ម​
•​    ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​បំប៉ន​មួយ​ប្រភេទ​ឈ្មោះថា Pactin ដែលជា​អ្នក​ជួយ​គ្រប់គ្រង​កោសិការ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​
•​    ​បើសិន​ជា​អ្នក​អាឡែ​ហ្ស៊ី​នឹង​ផ្លែ​ប៉ម ចូរ​ញ៉ាំ​ផ្លែឈើ​ផ្សេង​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ព្រោះ​ក្រៅពី​ទឹក​ក៏​មាន​សារធាតុ​អង់​ទី​អុកស៊ីដ​ង​ដែល​ជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ និង​បន្ថយ​ជាតិ​ខ្លាញ់​
•​    ​មិន​ត្រូវ​វា​ច្រើន​ពេក​ទេ ព្រោះ​វា​នឹង​បណ្តាលអោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​កើនឡើង​
 
​ត្រី​
•​    ​ត្រី​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ល្អ​មួយ ហើយ​វា​ក៏​ជួយ​គ្រប់គ្រង​ការរំលាយ​អាហារ​ក្នុង​ខ្លួន​ដែរ​
•​    ​វា​មាន​ឥទ្ធិពល​យ៉ាង​ផ្ទាល់​ទៅលើ​ការរំលាយ​អាហារ និង​គ្រប់គ្រង​ជាតិ​ខ្លាញ់​ដែល​ស្តុក​ក្នុង​ខ្លួន​
 
​តែ​បៃតង​
•​    ​តែ​បៃតង​ជួយ​បង្កើន​របត់​ឈាម​រត់ និង​គ្រប់គ្រង​ចង្វាក់បេះដូង​
•​    ​វា​ជួយ​រំលាយ​កាឡូរី និង​បង្កើន​ការរំលាយ​អាហារ​
 
​បឺ​សណ្តែកដី​
•​    ​វា​ជួយ​បង្កើត​ទំហំ​សាច់ដុំ និង​បង្កើន​ការរំលាយ​អាហារ​មក​នៅក្នុង​កម្រិត​មាន​សុខភាព​ល្អ​
•​    ​វា​ក៏​ជួយ​បង្កើន​ចំនួន​អ័រម៉ូន Testosterone ក្នុង​ខ្លួន​ផងដែរ​
 
​ស៊ុត​
•​    ​ស៊ុត​ជួយ​បង្កើន​ទំហំ​សាច់ដុំ និង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​យ៉ាង​លឿន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com