ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មាន​អាស៊ីត​នៅក្នុង​ក្រពះ​ខ្ពស់ គួរ​តម​អាហារ​បែបណា​?
13, Jan 2023 , 10:59 pm        
រូបភាព
អាស៊ីត​ក្រពះ​ច្រើនពេក មិន​គ្រាន់តែ​ជា​បញ្ហា​ដែល​បណ្តាល​អោយ​មាន​ការ​រលាក​កម្រិត​ស្រាល​នោះទេ​។ ជា​ញឹកញាប់ វា​នាំ​អោយ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​ដូច​ជា​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​និង​ដំបៅ​ក្រពះ​ពោះវៀន​ជាដើម​។​
 
ជាតិ​ខ្លាញ់​៖​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​មាន​ការលំបាក​ក្នុង​ការរំលាយ​ដូច្នេះ​ពួកវា​នឹង​ស្ថិតនៅក្នុង​ក្រពះ​របស់​អ្នក​យូរ​ជាង​ប្រភេទ​អាហារ​ដទៃ​ទៀត​ហើយ​ក្រពះ​របស់​អ្នក ត្រូវ​ផលិត​អាស៊ីត​កាន់តែច្រើន​ទៀត​ដូច​ដែល​ម្ហូបអាហារ​កំពុង​តែ​នៅក្នុង​ក្រពះ​របស់​អ្នក​ក្នុង​រយៈពេល​យូរ​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​រួមមាន ប័រ ស្បែក​មាន់​និង​អាហា​រ​បស្ចឹមប្រទេស​។
 
​ជាតិ​កាហ្វេ​អ៊ី​ន​៖​ជាតិ​កាហ្វេ​អ៊ី​ន ជម្រុញ​អោយ​មាន​ការផលិត​អាស៊ីត​ក្រពះ​ដ៏​លើសលប់​។ សាកលវិទ្យាល័យ​Maryland បាន​ណែនាំ​អោយ​អ្នក​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​រួម​ទាំង​កាហ្វេ​និង​សូ​ដា​កាបូ​ណាត​ផងដែរ​។​
 
​គ្រឿង​ស្រវឹង​៖​គ្រឿង​ស្រវឹង​គឺជា​កត្តា​ហានិភ័យ​មួយ ដែល​ធ្វើអោយ​មាន​ការបញ្ចេញ​អាស៊ីត​លើសលប់​។ ស្រា​បៀរ​អាច​បង្កើន​ទ្វេដង​នៃ​អាស៊ីត​នៅក្នុង​ក្រពះ​របស់​អ្នក​ក្នុង​រយៈពេល​មួយ​ម៉ោង​។​ដូចគ្នានេះ​ផង​ដែរ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​លើសលប់ អាច​ធ្វើអោយ​រលាក​ស្រទាប់​ខាងក្នុង​ក្រពះ​និង​បណ្តាល​អោយ​រលាក​ក្រពះ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com