ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្រូប​ផ្សែង​បារី​ពី​គេ​អាច​នាំអោយ​មាន​ការ​គាំង​បេះដូង​
19, Jan 2023 , 6:59 am        
រូបភាព
ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ​គឺជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​ការ​មាន​ជំងឺ​គាំងបេះដូង​។ វា​ត្រូវ​បាន​គេ​គិត​ថា​សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ផ្សែង​បារី​អាច​ធ្វើ​អោយរ​លាក​ស្រទាប់​នៃ​សរសៃឈាម​អារ​ទែ​របស់​អ្នក អាច​បង្ក​អោយ​ពួក​វា​ហើម​( រលាក )​។
 
ការ​រលាក​នេះ​អាច​បង្រួម​ទំហំ​នៃ​សរសៃឈាម​របស់​អ្នក​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​មានការ​គាំ​បេះដូង​។ ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ​ក៏​អាច​បណ្តាល​អោយ​កោសិកា​នៃ​ឈាម​របស់​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​កក​នៃ​ឈាម​( ប្លា​កែ​ត )​បង្កើន​ចំនួន​ដែល​ធ្វើ​អោយ​ឈាម​ឆាប់​កក​។ មាន​ប្លា​កែ​ត​ច្រើន​ពេក​អាច​បណ្តា​អោយ​កើត​មាន​ដុំ​កំណក​ឈាម​ដែល​បង្កើត​ជា​ការ​ស្ទះ​នៃ​សរសៃឈាម​ដែល​អាច​ជា​មូលហេតុ​បណ្តាល​អោយ​គាំងបេះដូង ឬ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​(Stroke)​។
 
វា​ក៏​បង្ហាញ​ថា​អត្រា​នៃ​ការ​គាំងបេះដូង​បាន​ថយ​ចុះ​នៅ​ក្នុង​តំបន់​ដែល​មាន​បំរាម​មិន​អោយ​ជក់បារី​។ ប្រសិនបើ​អ្នក​ជក់បារី​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​របស់​អ្នក​គឺ​ឈប់​ជក់បារី​។ ប្រសិនបើ​អ្នកជា​ទៀងទាត់​រស់នៅ​ក្បែរ​អ្នក​ជក់បារី សូម​លើកទឹកចិត្ត​ដល់​ពួក​គេ​អោយ​ឈប់​ជក់បារី ឬ​ទៅ​ជក់​នៅ​ខាងក្រៅ​ផ្ទះ​។ នេះ​គឺ​មាន​សារៈសំខាន់​ជា​ពិសេស​ប្រសិនបើ​អ្នក​ធ្លាប់​មានការ​គាំងបេះដូង​ពី​ពេល​មុន ឬ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​បេះដូង​៕

© រក្សាសិទ្ធិដោយ thmeythmey.com