កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
Schooling ម្ចាស់មេដាយអូឡាំពិក ក្នុងចំណោមអត្តពលិកសិង្ហបុរីទាំង៥១៧ ចូលរួមស៊ីហ្គេម ២០២៣ នៅកម្ពុជា
20, Jan 2023 , 3:29 pm        
រូបភាព
យុវជន ផល្លី ដែលមានឈ្មោះចិនថា Li Kvu រៀនអក្សរសាស្រ្តខ្មែរឆ្នាំទី៣។ រូបផ្ដល់ឲ្យ ពីផល្លី
យុវជន ផល្លី ដែលមានឈ្មោះចិនថា Li Kvu រៀនអក្សរសាស្រ្តខ្មែរឆ្នាំទី៣។ រូបផ្ដល់ឲ្យ ពីផល្លី
ដោយ:
គណៈកម្មាធិការជាតិសិង្ហបុរី (SNOC) នឹងបញ្ជូនអត្តពលិជម្រើជាតិរបស់ខ្លួនចំនួន ៥១៧រូប ដែលត្រូវលេងលើ២៧ប្រភេទកីឡា សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាខែឧសភា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីប្រធាន SNOC លោក Tan Chuan Jin ប្រាប់កាសែត The Straitstimes នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
 
ក្នុងចំណោមកីឡាទាំង២៧ប្រភេទ កីឡារប្រដាល់សកលជម្រើសជាតិរបស់សិង្ហបុរី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ-កីឡាការិនី៦រូបរួមានកីឡាករ ៤រូប និងកីឡាការិនី២រូប ក្នុងនោះមានកីឡាករ Mohamed Hanurdeen Bin Hamid ដែលត្រូវប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម, កីឡាករ Muhammad Khidhir Bin Saniff ដែលត្រូវប្រកួតលើប្រភេទទម្ងន់ ៧១គីឡូក្រាម។
 


កីឡាករ Muhammad Danish Bin husli ប្រកួតលើប្រភេទទម្ងន់ ៨០គីឡូក្រាម និងកីឡាករ Tan Jun Jie Velvan ប្រកួតលើប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ចំណែកកីឡាការិនី២រូបរួមមាន កីឡាការិនី Nur Sabrina Binte Mohd Faizal ប្រកួតលើប្រភេទទម្ងន់ ៦៣គីឡូក្រាម និងកីឡាការិនី Rafhana Binte Rosli ប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម។
 
ម្ចាស់មេដាយមាសកីឡាហែលទឹកអូឡាំពិក និងស៊ីហ្គេម Joseph Schooling ក៏មានវត្តមានក្នុងចំណោមអត្តពលិកទាំង៥១៧រូបរបស់សិង្ហបុរី ដើម្បីប្រជែងមេដាយនៅកីឡាតំបន់អាស៊ាន នៅក្រុងភ្នំពេញឆ្នាំ២០២៣ផងដែរ។
 
គួររំឭកដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានកីឡា៣៨ប្រភេទ និងកីឡាសម្តែងមួយប្រភេទផងដែរ និងមានអត្តពលិកមកពី ១០ប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួតដែលនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ៕
 

Tag:
 កីឡាប្រដាល់សកល
  សឹង្ហ់បុរី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com