ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូរ​យកចិត្តទុកដាក់​លើ​សុបិន​របស់អ្នក​
20, Jan 2023 , 10:59 pm        
រូបភាព
សុបិន​របស់​អ្នក​មិន​ត្រឹមតែជា​ប្រភព​រីករាយ​នៅពេល​យប់ ដែល​កន្លង​ទៅ​រហ័ស​នោះទេ​។ ចូរ​យកចិត្តទុកដាក់​ពីអ្វី​ដែល​កើតឡើង​ក្នុង​សុបិនរបស់អ្នក ចងចាំ​ពី​វា និង​កត់ត្រា​វា​ទុក​ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​ពី​អារម្មណ៍ដែល​អ្នកមាន​នៅ​ខាងក្នុង​។​
 
បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ នាង​Monica បាន​ធ្វើ​ការងារ​ជា​ផ្តល់​សេវា​លើ​យន្តហោះ​។ នាង​ចាប់ផ្តើម​ពី​ការហោះហើរ​ជិតៗ ដោយ​ធ្វើ​ជា​អ្នកបម្រើខាង​ភេសជ្ជៈ តាម​ជើង​យន្តហោះ​ទៅ​មក​នៅ​ទីក្រុង​ក្បែរៗ​នោះ​។ រយៈពេល​កន្លង​មក ​នា​ង​បាន​ប្តូរ​ទៅ​ជើង​យន្តហោះ​អន្តរជាតិ ហើយ​បាន​ធ្វើដំណើរ​ក្នុងទិសដៅ​អឺរ៉ុប​ និងអាម៉េរិក​ខាងត្បូង​។​
 
នាង​ចូល​ចិត្ត​ការងារ​នេះ ហើយ​នាង​ចូលចិត្ត​ម៉ោង​ធ្វើការ​របស់​នាង​។ នាង​ចូលចិត្ត​ការទទួលបាន​ឱកាស​ឃើញ​ពិភពលោក។ នាង​និយាយថា​៖«សម្រាប់​ខ្ញុំ ការងារ​គឺ​អ្វីៗ​ទាំងអស់ ដែល​ខ្ញុំ​ចង់បាន​»។​
 
Monica មាន​គម្រោង​បន្ត​ការហោះហើរ​នេះ ​រហូត​ដល់​ចូល​និវត្តន៍ ប៉ុន្តែ​ការងារ​ចាប់ផ្តើមធ្វើឲ្យ​នាង​ខ្សោយ​។ Monica​និយាយថា​”៖«នៅពេលដែល​ខ្ញុំ​មាន​អាយុ​៥០ ​ខ្ញុំ​ចាប់ផ្តើម​អស់កម្លាំង​ផ្លូវកាយ​។ វា​ក្លាយទៅជា​កាន់តែ​ពិបាក​ក្នុង​ការ​សើច​ជារឿយៗ ​ពី​រឿង​គួរ​ឲ្យ​ខឹង​មួយចំនួន​ ដែល​ខ្ញុំ​មិន​ដែល​ខ្វល់​ពី​មុន​មក​។ ដូច​ជា​រឿង​ជាមួយនឹង​អ្នកធ្វើ​ដំណើរ​ដែល​និយាយថា​”​ខ្ញុំ​នឹង​មិន​ដាក់​របស់​នេះ​លើ​កៅអី​របស់ខ្ញុំ​ទេ​”​ជាដើម​។ គឺ​ខ្ញុំ​មិន​ចង់​ចំណាយ​ពេល ​លើ​រឿង​មិន​សំខាន់​ទាំងនោះ​ទៀត​ទេ​”​។​
 
ប៉ុន្តែ Monica​ សម្រេចចិត្ត​ថា​នាង​គួរតែ​ផ្លាស់ប្តូរ ​នៅពេលដែល​នាង​ចាប់ផ្តើម​មាន​សុបិន​បន្ត​ជា​ច្រើន​ ដែល​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ឯកោ ​និង​ភ័យខ្លាច​។ Monica ​និយាយថា ​”​មានរឿង​អវិជ្ជមាន​ជាច្រើន​នៅ​ពេល​ថ្ងៃ ​ហើយ​សូម្បី​តែ​ខ្ញុំ​គេង​លក់​ក៏​ខួរក្បាល​របស់ខ្ញុំ​ ផ្តោតលើ​រឿង​អវិជ្ជមាន​ទាំងនោះ​ដែរ​។ វា​ដូចជា​ខ្លួនប្រាណ​របស់​ខ្ញុំ ​បាន​ឲ្យ​សញ្ញា​មក​ថា​ វា​កំណត់​អ្វីដែល​ខ្ញុំ​ទទួលបាន ​តាម​មធ្យោបាយ​មួយ​ ឬ​ផ្សេងទៀត​”​។​
 
៦​ខែ​ក្រោយ​មក​ នាង​បានធ្វើការ​ខាង​ផ្នែក​លក់​។ នៅពេលដែល​ការងារ​របស់​នាង​មាន​មូលដ្ឋាន​រឹងមាំ សុបិនរបស់​នាង​ប្រែ​ក្លាយទៅជា​រឿង​រំខាន​តិចតួច​។​
 
មនុស្ស​ដែល​តែងតែ​សុបិន​ពី​រឿងអ​វិជ្ជមាន ​ឬ​ក៏​ហេតុការ​ណ៍អាក្រក់ៗ គឺ​១៣​ភាគរយ ​នៃ​ពួកគេ​ ងាយ​មាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង​ជីវិត​របស់​ពួកគេ ​(Kroth et al. 2002)​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com