អន្តរជាតិ
១០ ឆ្នាំនៃការបង្កើតគម្រោងគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន
29, Jan 2023 , 2:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្នុងឆ្នាំ២០២៣ គំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ (BRI) ឈានដល់គម្រប់ខួប១០ឆ្នាំក្រោយ បានចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវ កំពង់ផែ​ និងហេដ្ឋារចនាសម្ព័ន្ធ​ សំខាន់ៗផ្សេងជាច្រើនជុំវិញពិភពលោក។ ការណ៍នេះពិតជាសំខាន់ក្នុងការត្រួតពិនិត្យលើឡើងវិញពីសារសំខាន់ និងនិន្នាការនៃហិរញ្ញវត្ថុអន្តរជាតិលើសេដ្ឋកិច្ចពិភពលោក និងការជិះឥទ្ធិពលរបស់ចិន។
 
គំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ ត្រូវបានលើកឡើងជាលើកដំបូងក្នុងឆ្នាំ ២០១២ ហើយបានចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំ ២០២៣ ដោយរដ្ឋាភិបាលចិន ដែលអំឡុងពេលនោះទំនាក់ទំនងយុទ្ធសាស្ត្រ ការទូត និងសេដ្ឋកិច្ចរបស់ចិនជាមួយពិភពលោកមានបញ្ហាយ៉ាងខ្លាំង។ ជាយុទ្ធសាស្ត្រភាពតានក្នុង ជម្លោះសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ជំរុញឱ្យចិនអនុវត្ត BRI ក្រោមយុទ្ធសាស្ត្រ «ចិនឆ្ពោះទៅទិសខាងលិច»​ ដោយផ្សារភ្ជាប់ជាមួយតំបន់អឺរ៉ុប និងអាស៊ី។ 
 
ចិនក៏ប្រឈមមុខនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់អាមេរិកជាមួយនឹងកិច្ចចរចានៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ បន្ថែមពីសម្ពាធខាងក្រៅ ចំនួនឧស្សាហ៍កម្ម ការបំពុលបរិស្ថានដ៏ ធ្ងន់ធរនៅចិន​ និងព្រមទាំងសេដ្ឋកិច្ចដ៏ទន់ខ្សោយក៏បានរួមចំណែកដល់ការបង្កើត BRI ផងដែរ ។
 
យ៉ាងណាមិញ ទិន្នន័យបង្ហាញថា គំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ បានសម្រេចបានជោគជ័យធំដុំមួយផងដែរ។ គិតត្រឹម​ ២០២១ ចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសចំនួន ១៤០​ និង​ ស្ថាប័នអន្តរជាតិ​ចំនួន ៣២​ ដែលក្នុងចំនួនទាំងនេះ ៤៦ ករណី នៅអាហ្វ្រិក ៣៧ ករណីនៅអាស៊ី ២៧ ករណីនៅអឺរ៉ុប ១១ ករណីនៅ​អាមេរិកខាងជើង ១១​​ ករណីនៅតំបន់ប៉ាស៊ីហ្វិក និង ៨ ករណីអាមេរិកឡាទីន។ 
 
បន្ថែមពីនេះ ការវិនិយោគផ្ទាល់ពីបរទេសនៅចិនកាលពីឆ្នាំ ២០១២ មានតែ ៨២ ពាន់លាន ដុល្លារតែប៉ុណ្ណោះ ចំណែកឯក្នុងឆ្នាំ ២០២០ វិញមានរហូតដល់ ១៥៤ ពាន់លានដុល្លារហើយ ធ្វើឱ្យចិនឈរនៅលំដាប់ទី១នៃប្រទេសដែលទទួលបានចំនួនអ្នកវិនិយោគច្រើនជាងគេ។
 
ទោះបីជា សហគ្រាសរដ្ឋរបស់ចិន (SOEs) កំពុងពង្រីកការវិនិយោគនិងប្រតិបត្តិការរបស់ ពួកគេនៅក្នុងសេដ្ឋកិច្ចបៃតងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឧស្សាហកម្មសំណង់ និងផ្លូវដែកក្ដី BRI ក៏បានប៉ះពាល់ដល់បរិស្ថាន និងធម្មជាតិ​ធ្ងន់ធ្ងរផងដែរ ខណៈគម្រោងមួយចំនួនធំត្រូវ បានផ្អាកសកម្មភាព​ដោយសារតែ​មូលហេតុចម្បងដូចជា​ ការខ្វះធនធានសម្រាប់បន្ត សកម្មភាព និង ការប្រឆាំងពីប្រជាជន ឬសកម្មជនបរិស្ថានជាដើម។ ម្យ៉ាងវិញទៀត ការបញ្ជាក់មិនមាននោះឡើយចំពោះការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង BRI គឺតាមរយៈ ប្រាក់កម្ចី ឬជំនួយឥតសំណង។ 
 
អ្នកវិភាគយល់ឃើញថា គំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ តែមួយមិនអាចជំរុញឱ្យចិនក្លាយជាមានអំណាចសេដ្ឋកិច្ច គ្រប់គ្រងពិភពលោកនោះឡើយ។ អាមេរិក ស្ថាប័នពហុភាគី និងវិនិយោគិនអឺរ៉ុបមានភាព រឹងមាំ កិត្យានុភាព និងបណ្តាញទូទាំង ពិភពលោកច្រើនជាងសមភាគីចិន។ លើសពីនេះ អាមេរិក និងសម្ព័ន្ធមិត្ត ដូចជាសហភាព អឺរ៉ុប (EU) ជប៉ុន និងកូរ៉េខាងត្បូងមានកម្លាំង ផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
 
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានលើកឡើងថា​ ចិននឹងពិចារណាអំពីការរៀ បចំកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ផ្លូវពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៣ ដែលនឹងក្លាយជាកិច្ចប្រជុំលើកទីមួយតាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ការណ៍នេះ បង្ហាញពីការបន្តប្រើប្រាស់ BRI ជាមធ្យោបាយសេដ្ចកិច្ច និងការទូត

Tag:
 (BRI
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com