កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ស៊ុត៥គ្រាប់ម្នាក់ឯង ជួយ PSG ឈ្នះ De Cassel ៧-០ 24, Jan 2023 , 10:29 am

×![]()
Kylian Mbappe ស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ជួយ Paris St-Germain ឈ្នះ Pays de Cassel ក្រុមនៃលីគកម្រិតទី៦បារាំង ដើម្បីឈានដល់វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ French Cup ។
Pays de Cassel ដែលបានឈ្នះ៣ប្រកួតរួចហើយ បានឈានដល់វគ្គ ៣២ ក្រុមចុងក្រោយដោយត្រូវតទល់ជាមួយ PSG នៅថ្ងៃទី២៣ ខែមករា។ ត្រឹមវគ្គទី១ ក្រុមយក្សបារាំងនាំមុខ៤ទល់នឹងសូន្យទៅហើយ ដោយ Mbappe ធ្វើបាន hat-trick និងមិត្តរួមក្រុម Neymar រកបាន១គ្រាប់។
ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបន្ថែម២គ្រាប់ទៀត និងខ្សែបម្រើ Carlos Soler រកបានមួយគ្រាប់។ ចប់ការប្រកួត PSG ឈ្នះ Pays de Cassel ក្នុងនោះ Mbappe រកបានដល់ទៅ៥គ្រាប់ម្នាក់ឯក។
គិតមកទល់ពេលនេះ Mbappe រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២៣គ្រាប់ ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ សម្រាប់ Mbappe នេះជាលើកទីមួយក្នុងអាជីពកីឡាករបាល់ទាត់របស់គេដែលអាចរកបាន៥គ្រាប់ក្នុងមួយប្រកួតឱ្យ PSG។
តាមរយៈជ័យជម្នះនេះ PSG ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ និងជាដំណើរឆ្ពោះទៅរកបានការគ្រងជើងឯក French Cup ជាលើកទី១៤ជាកំណត់ត្រា៕
Tag:
Kylian Mbappe
French Cup
© រក្សាសិទ្ធិដោយ thmeythmey.com