ជាតិ
អត្ថបទពាណិជ្ជកម្ម
NEW Honda CLICK125 បានវិលត្រលប់មកវិញជាមួយបច្ចេកវិទ្យាកាន់តែទំនើប
24, Jan 2023 , 11:49 am        
រូបភាព
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។
 
ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា និងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda CLICK125 ស៊េរីថ្មី! ដែលជាកំពូលម៉ូតូអូតូបែបស្ព័រក្រោមគំនិត “ACTIVATE THE LEADER SPIRIT” បង្ហាញពីស្មារតីនៃភាពនាំមុខគេលើគ្រប់ដងវិថី រចនាបែប 2-TONE-COLOR និងនិមិត្តសញ្ញា CLICK ប្រភេទ Soft Emblem កាន់តែប្រណិត បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបប្រព័ន្ធសោឆ្លាតវៃ ឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។ 
 


ក្រឡេកមើល ចង្កៀងមុខ ចង្កៀងក្រោយសុទ្ធតែបានបំពាក់នូវអំពូល LED បង្កើនភាពស្ព័រ សម្រួលដល់ការមើលឃើញច្បាស់គ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Honda CLICK125 ក៏មានបំពាក់នូវប៊ូតុងបិតបើកភ្លើង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តែ​ប្រទេសកម្ពុជា ដែលលោកអ្នកអាចបិតបើកចង្កៀងមុខបានតាមតម្រូវការ។
 


សម្រាប់ម៉ូតូ  Honda CLICK125 ស៊េរីថ្មីនេះដែរក៏មានផ្តល់នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។
គូសបញ្ជាក់ផងដែរថា​ សម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះក៏មានជម្រើសរហូតទៅដល់៣ (បី) ពណ៌ មានដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។
 


សូមបញ្ជាក់បន្ថែមដែរថា អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម ៖
 
 
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com