ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ អាជ្ញាធរឃុំកូនសត្វ ​បាន​សាងសង់ផ្លូវបេតុមួយខ្សែ នៅភូមិបុស្សញិញ ក្នុងឆ្នាំ២០២២
24, Jan 2023 , 12:59 pm        
រូបភាព
ដោយ៖ សុន សុគន្ធា (យុជនឃុំកូនសត្វ)  

ស្រុកទឹកឈូ, កំពត៖ អាជ្ញាធរឃុំកូនសត្វ សម្រេចបានសាងសង់ផ្លូវបេតុង មួយខ្សែប្រវែង ៨០០ម៉ែត្រ នៅភូមិបុស្សញិញ ក្នុងឆ្នាំ២០២៣ ដោយចំណាយថវិកាអស់ ៣៨០លានរៀល។ លោកស្រី សោ ឈាន ក្រុមប្រឹក្សាឃុំកូនសត្វ បានបញ្ជាក់ថា ពលរដ្ឋនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតភាគច្រើន ប្រកបការងារកសិកម្ម និងនេសាទ ដូច្នេះលោកស្រី ចាត់ទុកផ្លូវបេតុងមួយខ្សែនេះ ជាសរសៃឈាមដែលជួយដល់ការធ្វើដំណើររបស់ពលរដ្ឋ ទាំងយប់ និងថ្ងៃ ពិសេសសម្រួលដល់ការងារដឹកជញ្ជូនកសិផល ទៅលក់នៅក្រុងកំពត កាន់តែលឿនរហ័ស។ បច្ចុប្បន្ន ឃុំកូនសត្វ មានផ្លូវបេតុង ចំនួន ពីរខ្សែ គឺនៅភូមិកំពង់នង់ និងបុស្សញិញ។
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអ ង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ផ្លូវ
  ហេដ្ឋារចនាសម្ព័ន្ធ
  ឃុំកូនសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com