ជាតិ
ផ្លូវ​មួយ​ចំនួននៅតំបន់ស្នាក់ការកណ្តាលបក្សប្រជាជនកម្ពុជា ​នឹង​បិទចរាចរណ៍ពី​ថ្ងៃ​ទី​២៨-​២៩​​មករា
25, Jan 2023 , 10:46 am        
រូបភាព
អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅបណ្តោយមហាវិថី ព្រះនរោត្តម។  រូបភាពហ្វេសប៊ុកសម្តេច ហេង សំរិន
អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅបណ្តោយមហាវិថី ព្រះនរោត្តម។ រូបភាពហ្វេសប៊ុកសម្តេច ហេង សំរិន
ភ្នំពេញ​៖ គណបក្ស​ប្រជា​ជន​កម្ពុជា នឹងរៀបចំមហាសន្និបាត​វិសាមញ្ញ​របស់ខ្លួនរយៈពេល២ថ្ងៃ គឺនៅ​​​ថ្ងៃ​ទី​២៨ ​និង​ថ្ងៃ​ទី​២៩ ខែ​មករា។ ដើម្បីឱ្យពិធីនេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​ ​​របៀប​រៀប​រយ​ ​និង​​ការ​​ស្ទះ​ចរាចរ​​ណ៍ រដ្ឋបាល​រាជធានីភ្នំពេញ​ នឹងផ្អាកការធ្វើចរាចរណ៍​យាន​យន្ត​គ្រប់​ប្រភេទ​ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ ចាប់​ពី​ស្ដុបជលផល​ ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​ និង​បរិវេណជុំ​វិញគណៈ​កម្មាធិការ​កណ្ដាល​គណបក្សប្រជា​ជន​កម្ពុជា ចាប់ពីម៉ោង​​៧​​ព្រឹក ដល់​ម៉ោង​​៥​ល្ងាច នៅថ្ងៃប្រារព្ធមហាសន្និបាតនេះ៕
 
 

Tag:
 គណបក្ស​ប្រជា​ជន​
  ផ្លូវ​
  មហាសន្និបាត
  ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com