ជាតិ
វិស្វករសំណង់បុរាណ ត្រូវតាមដានប្រាសាទ ដូចគ្រូពេទ្យតាមដានសុខភាពអ្នកជំងឺ
25, Jan 2023 , 8:59 pm        
រូបភាព
សៀមរាប៖ លោក ហួត មនោរម្យ វិស្វករនៃអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងយកចិត្តទុកដាក់ខ្ពស់​លើសំណង់បុរាណក្នុងតំបន់អង្គរ។ វិស្វកររូបនេះ ត្រូវសង្កេតប្រាសាទបុរាណទាំងនោះយ៉ាងល្អិតល្អន់ ដើម្បីការពារបញ្ហាប្រឈមនានា។ លោក មនោរម្យ ប្រាប់សារព័ត៌មានថ្មីៗ២៥ នៅប្រាសាទប្រែរូប ថា ការងារជាវិស្វករសំណង់បុរាណ មានភារកិច្ចដូចវិស្វករសំណង់ទំនើបដែរ។
 
វិស្វករសំណង់បុរាណ ត្រូវប្រើចំណេះដឹងផ្នែកវិស្វកម្ម ដែលបានសិក្សាជាមូលដ្ឋាននៅមហាវិទ្យាល័យ។ ចំណេះដឹងគ្រឹះទាំងនោះ ត្រូវបានវិស្វករសំណង់បុរាណ យកមកប្រើជាប្រចាំនៅការដ្ឋានប្រាសាទនានា។ ប៉ុន្តែវិស្វករសំណង់បុរាណ ត្រូវធ្វើការជាមួយ ស្ថាបត្យករ និងបុរាណវិទូ យ៉ាងជិតស្និត។ ផ្នែក​ទាំងបីនេះ មិនអាចខ្វះម្នាក់ណាមួយនោះទេ។ 
 
លោក ហួត មនោរម្យ លើកឡើងថា វិស្វករសំណង់បុរាណ ត្រូវសិក្សាពីទម្ងន់ប្រាសាទនីមួយៗ និងគ្រោងសំណង់ប្រាសាទនោះ។ ប៉ុន្តែប្រាសាទ ធ្វើពីឥដ្ឋ និងថ្មភក់ ដូច្នេះសម័យនោះគ្មានដែក ប្រើជាគ្រោងឆ្អឹងអគារ ដូចសំណង់ទំនើបទេ។ 
 
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក ហួត មនោរម្យ វិស្វករសំណង់បុរាណ នៅប្រាសាទប្រែរូប ដូចខាងក្រោម៖  

 

Tag:
 បទសម្ភាស
  ប្រាសាទប្រែរូប
  វិស្វករ
© រក្សាសិទ្ធិដោយ thmeythmey.com