ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ងាយៗ​ដើម្បី​បំបាត់​ក្លិន​មាត់
26, Jan 2023 , 10:59 pm        
រូបភាព
អ្នកមាន​បញ្ហា​ក្លិន​មាត់​មែន​ទេ? ​បើ​ដូច្នេះ​អ្នក​អាច​ពិបាក​នឹង​ជជែក​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​មិត្តភក្តិ​។​ក្លិន​មាត់​អាច​ធ្វើ​អោយ​គូសន្ទនា​របស់់​អ្នកមាន​អារម្មណ៍មិនល្អ​។​មាន​កត្តា​ជា​ច្រើន​ដែល​អាច​ធ្វើ​អោយ​អ្នកមាន​ក្លិន​មាត់​នេះ​។​ប៉ុន្តែ​អ្នក​ប្រហែលជា​ចាប់អារម្មណ៍​ជាង​នឹង​ដឹង​ថា​តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ក្លិន​មាត់​នេះ​។​សូម​សាកល្បង​វិធី​ងាយ​ៗ​ដូច​ខាងក្រោម​នេះ​។
 
សូម​ព្យាយាម​ធ្វើ​តាម​ដំណាក់កាល​ខាងក្រោម​ដើម្បី​អោយ​មាន​ភាព​ប្រសើរ​ឡើង ឬ​ការពារ​ពី​ការ​មាន​ក្លិន​ដង្ហើម​មិនល្អៈ
 
-​ដុសធ្មេញ​បន្ទាប់​ពី​ញ៉ាំអាហា​រៈ សូម​ទុក​ច្រាស​ដុស​ធេ្ម​ញ​នៅ​កន្លែងធ្វើការ​ដើម្បី​ដុស​ក្រោយ​ពេល​ញុំ​ា​អាហារ​។ ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ដុស​យ៉ាងតិច​២​ដង​ក្នុង​មួយ​ថ្ងៃ ជា​ពិសេស​បន្ទាប់​ពី​ញ៉ាំ​អាហារ​។ ថ្នាំដុសធ្មេញ​ដែល​មានការ​ប្រឆាំង​នឹង​បាក់តេរី​ត្រូវ​បាន​បង្ហាញ​ថា​ត្រូវ​បាន​បន្ថយ​នូវ​ក្លិន​ដង្ហើម​មិនល្អ​បាន​រយះ​ពេល​១២​ម៉ោង​។
 
-​ខ្ពុ​លមាត់​យ៉ាងតិច​ម្តង​ក្នុង​មួយ​ថ្ងៃៈ ការ​សំអាត​ដោយ​ការ​ខ្ពុ​លមាត់​អាច​កំចាត់​ចេញ​នូវ​ចំណីអាហារ​តូច​ៗ និង​អាចម៍ធ្មេញ​នៅ​ចន្លោះ​ធ្មេញ​របស់​អ្នក​។
-​ដុស​អណ្តាតៈ ប្រដាប់​កោស​អណ្តាត​គឺ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជាង​ច្រាស​ដុសធ្មេញ​សំរាប់​ការ​បន្ថយ​នូវ​ក្លិន​មិនល្អ​ដែល​ចេញពី​អណ្តាត​។
-​សូម​សំអាត​ធ្មេញ​របស់​អ្នក​អោយ​ស្អាតៈ ប្រសិនបើ​អ្នក​ពាក់​ធ្មេញ​ដាក់​, សូម​សំអាត​វា​យ៉ាងតិច​ម្តង​ក្នុង​មួយ​ថ្ងៃ​។
 
-​ទទួលទាន​ទឹក​អោយ​ច្រើនៈ សូម​អោយ​ធ្មេញ​របស់​អ្នក​សើម​ជា​និច្ច​, សូម​ប្រាកដ​ថា​អ្នក​ផឹកទឹក​ច្រើន​, មិនមែន​តែ​កា​ហេ្វ​, ភេសជ្ជៈ ឬ​ស្រា ដែល​នាំ​អោយ​មាត់​ស្ងួត​។ ការ​ទំពារ​ស្ករ​កៅស៊ូ​អាច​ភ្ញោ​ច​អោយ​មានការ​ប​ញេ្ច​ញ​ទឹកមាត់​, លាង​ចេញ​នូវ​ចំណីអាហារ​តូច​ៗ និង​បាក់តេរី​ផង​ដែរ​។ ប្រសិនបើ​អ្នក​មានការ​ស្ងួត​មាត់​ខ្លាំង​, ពេទ្យធ្មេញ ឬ​គ្រូពេទ្យ​អាច​បន្ថែម​នូវ​វេជ្ជបញ្ជា​នូវ​ការ​ដាក់​ទឹកមាត់​ស​ម្ប​និម្មិត ឬ​ថ្នាំ​ដែល​លេប​តាម​មាត់​ដែល​ភ្ញោ​ច​អោយ​មានការ​បញ្ចេញ​ទឹកមាត់​។
 
-​កែសម្រួល​របប​អាហា​រៈ បន្ថយ​ផឹក​ជាតិ​ស្រវឹង និង​កាហ្វេ និង​ជៀសវាង​អាហារ និង​ភេសជ្ជ​: ដទៃ​ទៀត​ដែល​អាច​នាំ​អោយ​មាន​ក្លិន​ដង្ហើម​មិនល្អ​។ ការ​ទទួលទាន​អាហារ ដែល​មាន​ជាតិ​សរសៃ​ច្រើន​អាច​ជួយ​អ្នក​បាន​។
 
-​ប្រើ​ច្រាស​ដុសធ្មេញ​ដែល​ថ្មីៈ សូម​ប្តូរ​នូវ​ច្រាស​ដុសធ្មេញ​រៀង​រាល់​៣ ឬ​៤​ខែ​ម្តង និង​ជ្រើសរើស​ច្រាស​ដុសធ្មេញ​ណា​ដែល​ទន់​។
-​សូម​ដាក់​ពេល​ទៅ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​អោយ​ទៀងទាត់ៈ​, សូម​ទៅ​ជួប​ពេទ្យធ្មេញ ដើម្បី​ពិនិត្យ ឬ​សំអាត​ធ្មេញ យ៉ាង​ហោច​ណាស់​១​ឆ្នាំ ២​ដង​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com