ជាតិ
អត្ថបទពាណិជ្ជកម្ម
ABA សាខាខេត្តសៀមរាប ប្តូរទីតាំងថ្មីដើម្បីបម្រើសេវាធនាគារកាន់តែប្រសើរជូនអតិថិជន
26, Jan 2023 , 2:29 pm        
រូបភាព
ABA ស្វាគមន៍ឆ្នាំថ្មីជាមួយនឹងការប្តូរទីតាំងថ្មីសាខាខេត្តសៀមរាប។ នៅទីតាំង​ថ្មី​នេះ មាន​ស្វ័​យ​សេវា​ធំ​ជាង​មុន​ កន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ ចំណត​ធំ​ទូលាយ។

អតិថិជន​អាច​អញ្ជើញ​មក​សាខា​ ដើម្បី​ប្រឹក្សា​ជាមួយ​បុគ្គលិក​ជំនាញការ​របស់​យើង​ ដែល​រង់ចាំ​ដោះស្រាយ​រាល់​ច​ម្ង​ល់​ ឬ​សំណួរ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ។ លើស​ពី​នេះ​ ឥឡូវ​ សាខា​ក៏​បាន​រៀបចំ​បន្ទប់​ VIP​ ធំ​ជាង​មុន​ សម្រាប់​ឯកជន​ភាព​របស់​អតិថិជន​ផង​ដែរ​។
  


ក៏​មាន​បំពាក់​នូវ​ឧបករណ៍​ស្វ័​យ​សេវា​ទំនើបៗ​ ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ (CDM)​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​(CRM)​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ប្រើ​សេវា​ធនាគារ ​របស់​អតិថិជន​បាន​គ្រប់ពេលវេលា​។​ ក្រៅពី​នេះ​ ធនាគារ​ ក៏​មាន​បំពាក់​ម៉ាស៊ីន​បើក​កាត​នៅ​សាខា​ផ្ទាល់​ផង​ដែរ​ ដែល​អាច​ឲ្យ​អតិថិជន​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ CSS​ ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ហើយ​មិន​ចាំបាច់​មានការ​បើក​ជូន​ដោយ​បុគ្គលិក​ឡើយ​។
 
ឱកាសនេះ ត្រូវបានចូលរួមជាកិត្តិយសដោយសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារជាតិ នៃ កាណាដា ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នេះបានបង្ហាញពីសារៈសំខាន់ នៃប្រតិបត្តិការរបស់ ABA ចំពោះម្ចាស់ភាគហ៊ុន និងបង្ហាញពីការគាំទ្ររបស់ពួកគាត់ ចំពោះវឌ្ឍនភាពរបស់យើង។
  


លោក យិន ចិន្តាភក្តី ប្រធាន​សាខា​តំបន់​ មាន​ប្រសាសន៍​ថា៖ “ការផ្លាស់ប្តូរមកទីតាំងថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន និងខិតខំផ្តល់ជូនពួកគាត់នូវទីតាំងដែលងាយស្រួលរកបំផុត  ជាមួយនឹងកន្លែងបម្រើសេវាធំជាងមុន  ចំណតរថយន្តសមស្រប  និងកន្លែងស្វ័យសេវាកាន់តែធំទូលាយ។ យើងខ្ញុំនឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយក្តីរីករាយនៅឆ្នាំ២០២៣ និងឆ្នាំក្រោយៗទៀត ជាមួយនឹងផលិតផលជាច្រើនពីធនាគាយើងខ្ញុំ ទៅតាមតម្រូវការពិតប្រាកដរបស់លោកអ្នក។”
 
ស្វែងរកទីតាំងសាខាខេត្តសៀមរាប នៅអាស័យដ្ឋានថ្មី៖ ភូមិវត្តបូព៌ ផ្លូវអាចារ្យស្វា កែងផ្លូវ ២៤ ក្រុងសៀមរាប ដែលមានចម្ងាយប្រហែល ៧០០ ម៉ែត្រពីសាខាចាស់ ឬទាក់ទងទៅសាខាដោយផ្ទាល់ តាមរយៈលេខ 098 203 829 សម្រាប់ព័ត៌មានបន្ថែម។ ចុច ទីនេះ សម្រាប់ផែនទីទីតាំង៕
 
​​យើងខ្ញុំ​សូម​ស្វាគមន៍​អតិថិជន​មក​កាន់​សាខា​ត្រាំកក់​ទីតាំង​ថ្មី​របស់​ធនាគារ​ ABA!​
 









អត្ថបទពាណិជ្ជកម្ម
 

Tag:
 ABA Bank
© រក្សាសិទ្ធិដោយ thmeythmey.com