ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ បញ្ហាល្បែងស៊ីសងក្នុងសង្កាត់កូនគ្រៀល លុបបំបាត់ស្ទើរទាំងស្រុង
26, Jan 2023 , 1:59 pm        
រូបភាព
ដោយ៖ ស្រុន ធិម (យុវជនសង្កាត់កូនគ្រៀល) 

សង្កាត់សំរោង, ឧត្តរមានជ័យ៖  សកម្មភាពល្បែងស៊ីសង ក្នុងសង្កាត់កូនគ្រៀល បានថយចុះស្ទើរតែស្រុង ក្នុងចុងឆ្នាំ២០២២។ លោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល បានលើកឡើងថា អាជ្ញាធរបានដាក់វិធានការចុះអប់រំបញ្ហាល្បែងស៊ីសងដោយផ្ទាល់ ដល់កន្លែង ដើម្បីលុបបំបាត់បញ្ហានេះក្នុងសង្កាត់ទាំងស្រុង។


 លោក ប៉ាត គីម  មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល បានឱ្យដឹងថា សព្វថ្ងៃបញ្ហាល្បែងស៊ីសងក្នុងសង្កាត់កូនគ្រៀល ស្ទើរតែគ្មានទៅហើយ។  «យើងបានចុះអប់រំដល់កន្លែង ហើយបើណែនាំហើយ គាត់មិនកែប្រែ យើងនឹងអនុវត្តតាមច្បាប់»។ នេះជាការអះអាងរបស់ លោក ប៉ាត គីម  ដែលបន្ថែមថា ពេលកន្លងមក ក្នុងសង្កាត់កូនគ្រៀល  មានករណីលួចលេងបៀរតូចតាចប៉ុណ្ណោះ។ 
 

លោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល 

មេប៉ុស្តិ៍រូបនេះ បានបន្ថែមថា ទោះជាបញ្ហាល្បែងស៊ីសងក្នុងសង្កាត់បានថយចុះក្ដី តែអាជ្ញាធរនៅតែបន្តអនុវត្តវិធានការចុះអប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងសង្កាត់ទាំងស្រុង។ លើសពីនេះ អាជ្ញាធរ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹង និងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលមិនស្ដាប់ការអប់រំរបស់អាជ្ញាធរ។ លោកមេប៉ុស្តិ៍ បញ្ជាក់ថា៖​ បុគ្គលដែលគាត់ធ្លាប់បានប្រព្រឹត្ត បានលែង ឱ្យគាត់ឈប់ បើសិនគាត់មិនឈប់ទេ យើងនឹងអនុវត្ត តាមផ្លូវច្បាប់» ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 

© រក្សាសិទ្ធិដោយ thmeythmey.com