កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ នាយបេសកកម្ម NOC ទាំងអស់ គាំទ្រការរៀបចំស៊ីហ្គេមនៅកម្ពុជា
26, Jan 2023 , 5:00 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មកាធិការជាតិCAMSOC ថ្លែងក្នុងពិធីប្រជុំនាយបេសកកម្ម NOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មកាធិការជាតិCAMSOC ថ្លែងក្នុងពិធីប្រជុំនាយបេសកកម្ម NOC។
ដោយ:
នាយបេសកកម្មរបស់គណៈកម្មការស៊ីហ្គេម (NOC) ទាំង១០ប្រទេស សាទរចំពោះការត្រៀមរៀបចំកីឡាស៊ីហ្គេមរបស់ម្ចាស់ផ្ទះកម្ពុជានៅឆ្នាំ២០២៣។  លោក វ៉ាត់ ចំរើន បានអះអាងដូច្នេះ ក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអូឡាំពិកអាស៊ីអាគ្នេយ៍(CDM) នៅថ្ងៃទី២៥ ខែមករា នាសណ្ឋាគារហ្គាឌិនស៊ីតធី។
 
កិច្ចប្រជុំរយៈពេលជាង៤ម៉ោងបានបិទបញ្ចប់ទៅដោយរលូននឹងទទួលបានជោគជ័យដែលមានការអញ្ជើញចូលរួមពីនាយបេសកកម្មពិសេសរបស់គណៈកម្មការស៊ីហ្គេម(NOC)ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា(ម្ចាស់ផ្ទះ) ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូណេស៊ី ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនាយបេសកកម្មនេះ គឺទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាប្រទេសទាំង១០ ថាកម្ពុជាហាក់បីដូចជារួចរាល់ទាំងស្រុងក្នុងការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
លោក វ៉ាត់ ចំរើន និយាយថា៖«ការរៀបចំទទួលស៊ីហ្គេមនេះគឺយើងទទួលបានការសហការគ្នាយ៉ាងល្អ។ អ្វីដែលយើងបញ្ជាក់បាននូវពេលនេះគឺយើងទទួលបានការគាំទ្រពីប្រទេសទាំងអស់ថាយើងពិតជាបានត្រៀមខ្លួនរួចរាល់អស់ហើយ ជាពិសេសខាងតំណាងសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានកោតសរសើរថាយើងពិតជាធ្វើការបានល្អក្នុងការត្រៀមលក្ខណៈ»។
 
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅសល់ត្រឹមរយៈពេល ៩៩ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ កីឡាទាំងអស់មាន៣៧ ប្រភេទ និងមានជាង៦០០ វិញ្ញាសា បូករួមនឹងវិញ្ញាសាសម្តែងមួយផងដែរ៕
 

Tag:
 ស៊ីហ្គេម២០២៣
 វ៉ាត់ ចំរើន
 NOC
© រក្សាសិទ្ធិដោយ thmeythmey.com