ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ ឃុំកូនសត្វ ផ្សព្វផ្សាយតម្លៃសេវារដ្ឋបាលជាសារធារណៈជាការបង្ហាញពីតម្លាភាព
28, Jan 2023 , 5:29 pm        
រូបភាព
ដោយ៖ ឡាវ យ៉ា (យុវជនឃុំកូនសត្វ)    
 
ស្រុកទឹកឈូ, កំពត៖ រដ្ឋបាលឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បាន​បិទផ្សាយតម្លៃសេវារដ្ឋបាលជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាពទៅដល់ពលរដ្ឋដែលមកកទទួលសេវា នៅរដ្ឋបាលឃុំ។ លោកស្រី សោ ឈាន ក្រុមប្រឹក្សាឃុំកូនសត្វ បានបញ្ជាក់ថា ការបម្រើសេវាដល់ពលរដ្ឋ ក្នុងឃុំកូនសត្វមានលក្ខណៈប្រសើរ និងស្មើភាព។ គ្មានហេតុផលណាមួយ ដែលមន្រ្តីឃុំ ទាមទារកម្រៃសេវាលើសគោលការណ៍របស់ក្រសួងមហាផ្ទៃនោះទេ ព្រោះ សេវានីមួយៗ ត្រូវបានកំណត់តម្លៃជាក់លាក់ ដោយបិទជាប់ផ្ទាំងផ្សព្វផ្សាយ នៅខាងមុខសា​លាឃុំ។ ម្យ៉ាងទៀត ឃុំបានរៀបចំឱ្យមានការិយាល័យច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ ដែលផ្ដល់ភាពងាយស្រួលដល់ការបង់ថ្លៃសេវា និងជៀសវាងការទារកម្រៃជើងសារ ដោយបុគ្គល៕
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 យុវជនសកម្មសេវាល្អ
  សេវាសង្គម
  ​ឃុំកូនសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com