ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ សិស្សក្រីក្រ៤៨នាក់​ នៅវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ ទទួលបានអាហារូបករណ៍
28, Jan 2023 , 4:29 pm        
រូបភាព
ដោយ៖ ឡាវ ហ៊ួន(យុវជនឃុំកូនសត្វ)    

ស្រុកទឹកឈូ, កំពត៖ នៅឆ្នាំ២០២២ វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ​ ដែលស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ និងរៀនពូកែចំនួន៤៨នាក់។ សិស្សម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២៤ម៉ឺនរៀល ក្នុងមួយឆ្នាំ។ លោក ស៊ុយ ធឹង នាយករង វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ បានលើកឡើងថាការផ្ដល់អាហាររូបករណ៍នេះ គឺជ្រើសរើសសម្រាប់តែសិស្សក្រីក្រ កំព្រា និងរៀនពូកែប៉ុណ្ណោះ។ ទោះបីថវិកាដែលបានពីអាហាររូបករណ៍មិនច្រើន ប៉ុន្តែវាបានជួយសម្រួលដល់ការទិញសម្ភារសិក្សា និងលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្របន្ថែម។ បើតាមលោកស៊ុយ ធឹង ស្នើដល់រដ្ឋាភិបាល ឬស្ថាប័ននានា​ជួយផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់សិស្សខ្លួនដែលមានជីវភាពខ្វះខាតច្រើននាក់ទៀត។ សម្រាប់លោក ស៊ុយ ធឹង អាហារូបករណ៍នេះ ក៏ចូលរួមចំណែកពង្រឹងការអប់រំដល់យុវជននៅជនបទផងដែរ។


​ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 

Tag:
 អប់រំ
  វិទ្យាល័យនរោត្តមរណឫទ្ធិ
 អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com