ជាតិ
ស្នងការរងខេត្តសៀមរាបអះអាងថា សមត្ថកិច្ច​មិនដែលទុក​ចោល​បណ្តឹងពលរដ្ឋណាមួយឡើយ
28, Jan 2023 , 5:59 pm        
រូបភាព
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប៖ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានអះអាងថា សមត្ថកិច្ចមិនដែលព្រងើយកន្ដើយទៅនឹងបណ្ដឹងរបស់ពលរដ្ឋឡើយ ដោយចុះធ្វើការលឿនបំផុតតាមតែ អាចធ្វើទៅបាន ទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ ដូចជាករណីចោរឆក់ជាដើម។ លោក ចិន្តារ៉េត សង្កត់ធ្ងន់ថា ករណីខ្លះ ទោះពលរដ្ឋមិនបានប្ដឹងមកសមត្ថកិច្ច ក៏មានការចុះអន្ដរាគមន៍ជួយចាប់ចោរ និងបង្រ្កាបករណីផ្សេងៗដែរ។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៨ មករា នៅអធិការដ្ឋាននគរបាល​ក្រុងសៀមរាប ស្នងការរង លោក ចិន្តារ៉េត បញ្ជាក់ថា សមត្ថកិច្ចមិនដែល​ទុកចោល​បណ្ដឹង​របស់ប្រជាពលរដ្ឋ​ណាមួយឡើយ៕
 
សូមស្ដាប់ការលើកឡើងរបស់ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុក ផែនព្រហ្មទណ្ឌ ដូចតទៅ៖ 
 

Tag:
 ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
  ភឹង ចិន្តារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com