ជាតិ
សង្គមជាតិ
ជប៉ុនផ្ដល់ជំនួយជាង១៧លានដុល្លារដល់កម្ពុជា សម្រាប់ធ្វើអគារហ្វឹកហ្វឺន និងសារមន្ទីរមីន
29, Jan 2023 , 11:29 am        
រូបភាព
រដ្ឋាភិបាលជប៉ុនបន្តផ្ដល់ថវិកាប្រមាណ១៧,៥លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងសារមន្ទីរ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។ លោក ហេង រតនា អគ្គនាយកCMA បានបញ្ជាក់ថាថវិកាដែលកម្ពុជាបានពីជប៉ុននេះគឺជាជំនួយឥតសំណងតាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន​ (JICA)។
 
បើតាមលោក ហេង រតនា បន្ទាប់ពីសារមន្ទីសាងសង់រួច វានឹងក្លាយជាមរតកជាតិមួយ និង ជាឃ្លាំងចំណេះដឹង​សម្រាប់ប្រជាពលរដ្ឋ។ លើសពីនេះវាក៏ជាទីតាំងព័ត៌មាន​នៃការចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ និងស្វែងយល់ព្រមទាំងតំកល់តម្លៃសន្តិភាពជាមរតកដ៍មហាសាល។ 


 ​ រូបភាពពីហ្វេសប៊ុកផេកលោក ហេង រតនា ​អគ្គនាយកស៊ីម៉ាក
 
លោក អគ្គនាយកCMA បានបន្ថែមថា សារមន្ទីរសន្តិភាពនេះ​ ផ្តោតលើទស្សនសារមន្ទីរស៊ីវិល ដូចជាសារមន្ទីរនៅ​ហ៊ីរ៉ូស៊ីម៉ា​ និងអូគីណាវ៉ា ក្នុងប្រទេសជប៉ុន ផងដែរ។  ទន្ទឹមនឹងនេះ JICA ក៏បានកៀរគរអ្នកជំនាញពីហ៊ីរ៉ូស៊ីម៉ា និងអូគីណាវ៉ាមកសហការគាំទ្រដល់អង្គភាពស៊ីម៉ាក់​ ដើម្បីរៀបចំសារមន្ទីរសន្តិភាពឱ្យកាន់តែទំនើបទាំងប្រពន្ធ័គ្រប់គ្រង​សម្ភារបំពាក់ផងដែរ៕


 រូបភាពពីហ្វេសប៊ុកផេកលោក ហេង រតនា ​អគ្គនាយកស៊ីម៉ាក 


Tag:
 JICA
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com