កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man Utd, Man City និង Spurs បន្តទៅជុំទី៤
29, Jan 2023 , 12:29 pm        
រូបភាព
Manchester United, Manhcester City និង Tottenham Hotspur ឡើងជុំទី៤ ពានរង្វាន់ FA Cup ក្រោយឈ្នះរៀងខ្លួននៅជុំទី៣។ Man Utd ឈ្នះ Reading ៣-១ Man City ទម្លាក់ Arsenal ដោយលទ្ធផល ១-០ ស្របពេល Spurs ឈ្នះ Preston North End ៣-០។


ជំនួបជុំទី៣ នៅថ្ងៃទី២៨ ខែមករា នៅកីឡដ្ឋាន Old Trafford ខ្សែបម្រើ Casemiro រកបាន២គ្រាប់ម្នាក់ឯង និងមិត្តរួមជាតិប្រេស៊ីល Fred​ សម្រេចបាន១គ្រាប់។ ១គ្រាប់របស់ Reading ធ្វើបានដោយ Amadou Mbengue។ ចប់ការប្រកួតបិសាចក្រហមឈ្នះ Reading ៣-១។
 
ជ័យជម្នះនេះ ជួយក្រុមលោក Erik ten Hag បន្តទៅកាន់ជុំទី៤ នៃពានរង្វាន់ FA Cup រដូវកាល ២០២២-២៣។
 
Man City បានទម្លាក់ម្ចាស់ជើងឯកច្រើនជាងគេ១៤សម័យ Arsenal ត្រឹមជុំទី៣​ ដោយលទ្ធផល ១-០។ 
 
ក្រុមមាន់ខ្មាយមាស Spurs ក៏បានកៅអីទៅជុំទី៤ផងដែរ ក្រោយយកឈ្នះ Preston North End ៣-០។ ៣គ្រាប់របស់ Spurs ធ្វើបានដោយ Son Heung-min ២គ្រាប់ និង Arnaut Danjuma មួយគ្រាប់។
 
ក្រុមផ្សេងៗទៀតដែលបានកៅអីឡើងទៅជុំទី៤មាន Leicester City, Leeds United, Bristol City និង Southampton៕
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com