ជាតិ
ជំរឿនសត្វស្លាបទឹកអាស៊ី៖ បឹងព្រែកល្ពៅមាន៩១ប្រភេទ និងអន្លង់ព្រីងមាន៣៤ប្រភេទ
29, Jan 2023 , 2:29 pm        
រូបភាព
រូបភាព៖ លោក ឈឿន សុជាតិ
រូបភាព៖ លោក ឈឿន សុជាតិ
អង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយមន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង ធ្វើជំរឿនពីសត្វស្លាបទឹកអាស៊ី។  ជាលទ្ធផលបឋមនៃជំរឿននេះ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ​ដែលស្ថិតនៅខេត្តតាកែវ មានសត្វស្លាបទឹកចំនួន ៩១ប្រភេទ ខណៈតំបន់ការពារទេសភាពអន្លង់ព្រីងស្ថិតនៅខេត្តកំពត មានចំនួន ៣៤ប្រភេទ។
 
ជំរឿនសត្វស្លាបអាស៊ី ត្រូវបានធ្វើឡើងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង កាលពីសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៣។ លទ្ធផលនៃជំរឿននេះត្រូវបានកត់ត្រាសត្វចំនួន១២៥ប្រភេទ ដែលមានសត្វក្រៀល សត្វចាបព្រៃវែង កុកគ្រោងតូច រនាលពណ៌ ទាកាបព្រៃក្បាលឆ្នូតស រអាតទន្សាយ ត្រដេវតូច ចាបពូកទ្រូងលឿង មាន់ទឹក ចឡ និងត្រយងចង្កំកស ជាដើម។ ក្នុងនោះ សត្វចាបព្រៃវែង និងសត្វក្រៀល គឺជាប្រភេទសត្វកម្រ និងជិតផុតពូជ។ នេះបើយោងតាមលទ្ធផលជំរឿនប្រចាំឆ្នាំ២០២២ របស់អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។
 

សត្វស្លាបរនាលពណ៌ កំពុងមានវត្តមាននៅតំបន់ទេសភាពបឹងព្រែកល្ពៅ។ រូបភាព៖ ឈឿន សុជាតិ

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានធ្វើជំរឿនលើសត្វស្លាបទឹកអាស៊ី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីងគឺមានចំនួន ១៣០ប្រភេទ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ​មានសត្វស្លាបអាស៊ីចំនួន ៧៨ប្រភេទ ចំណែកតំបន់ការពារទេសភាពអន្លង់ព្រីងមានចំនួន ៥២ប្រភេទ៕
 
 

Tag:
 ThmeyThmey
  ជំរឿន
 ​សត្វស្លាបអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com