ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ពលរដ្ឋ ថា ការផ្ដល់សេវាសាធារណៈក្នុងឃុំត្រពាំងសង្កែល្អ និងរហ័ស
29, Jan 2023 , 5:59 pm        
រូបភាព
ដោយ៖   សូត ណាស៊ីរ៉ស់ (យុវជនឃុំត្រពាំងសង្កែ) 

កំពត៖ ឃុំត្រពាំងសង្កែ មានបម្រើសេវាសាធារណៈដល់ពលរដ្ឋ ដូចជា មានសេវា អត្រានុកុលដ្ឋាន , កំណើត បញ្ជាក់កំណើត, មរណភាព , ចម្លងសំបុត្រ និងបញ្ជាក់កំណើត ជាដើម។​ ពលរដ្ឋក្នុងឃុំ សរសើរថា ក្នុងឃុំ បានផ្ដល់សេវាសាធារណៈ ដល់ពលរដ្ឋ បានយ៉ាងល្អប្រសើរ និងរហ័ស ដែលពួកគាត់អាចទទួលយកបាន។


 អ្នកស្រី ទូច ម៉ៅ ជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ បានឱ្យដឹងថា អ្នកស្រី បានទៅធ្វើសំបុត្រ ក្នុងឃុំ។ ទោះមិនបានទៅរកសេវាសាធារណៈញឹកញាប់ តែអ្នកស្រី ម៉ៅ ពេញចិត្តចំពោះការផ្ដល់សេវាក្នុងឃុំ ដោយមិនយកប្រាប់ និងមិនយូរពេក។ « គេអត់យកលុយផង តាមតែយើងឱ្យទេ គេអត់ទាមទារទេ»។ 
 
រីឯ អ្នកស្រី សាន សុភាព ដែលជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ ក៏ ពេញចិត្តនឹងការផ្ដល់សេវាសាធារណៈក្នុងឃុំដែរ។ អ្នកស្រី សុភាព ធ្លាក់ទៅធ្វើសំបុត្រអត្រានុកុលដ្ឋានប្រមាណ ៤-៥ខែមុន។ អ្នកស្រី សុភាព លើកឡើងថា៖ «យើងទៅ គេទទួលរាក់ទាក់ គេអត់យកថ្លៃ ធ្វើដោយរលូន»។ 
 
ជុំវិញការផ្ដល់សេវាសាធារណៈនេះ អ្នកស្រី សុខ ចាន់ធី មេឃុំត្រពាំងសង្កែ បាន​ប្ដេជ្ញាថា នឹងព្យាយាមពន្លឿនការផ្ដល់សេវាក្នុងឃុំឱ្យកាន់តែប្រសើរ។ « ខ្ញុំតាមមើលមន្រ្តីខ្ញុំរហូតដែរ គាត់អត់មានទារប្រាក់ទេ»។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com