ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ បឋមសិក្សាកំពង់កែស ខ្វះសៀវភៅ សម្រាប់សិស្សអាន
29, Jan 2023 , 7:29 pm        
រូបភាព
សិស្សានុសិស្ស បឋមសិក្សាកំពង់កែស កំពុងអានសៀវភៅក្នុងសាលអាន។
សិស្សានុសិស្ស បឋមសិក្សាកំពង់កែស កំពុងអានសៀវភៅក្នុងសាលអាន។
ដោយ៖ ម៉ើត អៃនី (យុវជនឃុំត្រពាំងសង្កែ) 

កំពត៖ លោក ម៉ាត់ រ៉លី នាយកសាលាកំពង់កែស  បានរៀបចំសាលអាន សម្រាប់សិស្សអាន។ នាយកសាលារូបនេះ បានឱ្យដឹងថា បឋមសិក្សាកំពង់កែស គ្មានបណ្ណាល័យឡើយ ដោយសារមានថ្នាក់តិច។ ទោះជាយ៉ាងណា ដើម្បីបង្កើនសមត្ថភាពការអានរបស់សិស្ស  លោក ម៉ាត់ រ៉លី បានបង្កើតសាលអាន ដែលមានសៀវភៅជាង១០០ក្បាល ឱ្យសិស្ស អាចអាន ពេលម៉ោងសម្រាកបាន។ បើតាមលោក ម៉ាត់ រ៉លី សព្វថ្ងៃសៀវភៅក្នុងសាលអាន មិនទាន់គ្រប់គ្រាន់តាមតម្រូវការសិស្សឡើយ។ លោក ម៉ាត់ រ៉លី  អះអាងដូច្នេះ៖ «សៀវភៅក្នុងសាល យើងបានមកពីសប្បុរសជន ។ សៀវភៅយើង មិនសូវសម្បូរច្រើនទេ  ខ្ញុំគិតថា ខ្វះ សៀវភៅរឿង ប្រហែល ១០០ក្បាលអីទៀត»។


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសខាងក្រោម៖ 

 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

សាលអាននៅសាលាបឋមសិក្សាកំពង់កែស 


 

Tag:
 បារីអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com