ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បរិច្ចាគឈាម និងថវិកា៤០លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា
31, Jan 2023 , 10:32 am        
រូបភាព
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាំយកថវិកាទទួលបានពីអតិថិជន និងបុគ្គលិក អេអឹម ខេ ចំនួន ៤០លានរៀល ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីគាំទ្របន្តបេសកកម្មក្នុងការផ្ដល់ព្យាបាល និងថែទាំសុខភាពកុមារ ប្រកបដោយគុណភាពនិងដោយឥតគិតថ្លៃ។ លើសពីការបរិច្ចាគជាសាច់ប្រាក់ ថ្នាក់ដឹកនាំនិងបុគ្គលិករបស់គ្រឹះស្ថាន ក៏បានរួមគ្នាបរិច្ចាគឈាមដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យផងដែរ។
 
ទស្សនវិស័យរបស់មូលនិធិគន្ធបុប្ផាគឺដើម្បីធានានិរន្ដរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ អេ អឹម ខេ ពិតជា​មាន​មោទកភាព ដែលបានគាំទ្រទស្សនវិស័យនេះដោយមានការចូលរួមដោយចិត្តសប្បុរសពីអតិថិជន ​និងបុគ្គលិកទូទាំងប្រទេសកម្ពុជាតាមរយៈការទទួលយកការបរិច្ចាគ នៅលើកម្មវិធីធនាគារចល័ត AMK Mobile ភ្នាក់ងារអេ អឹម ខេ និងសមាគមបុគ្គលិក អឹ អឹម ខេ។


 
លោក លូខាស ម៉ូរ៉ូ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹមខេ បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានភាពរីករាយ ក្នុងនាមជាអ្នកតំណាងក្នុងការបរិច្ចាគនេះ។
តាងនាមឲ្យអតិថិជន និងបុគ្គលិក អេ អឹម ខេ ដែលបានចូលរួមបរិច្ចាគ តាមរយៈមូលនិធិសប្បុរសធម៌របស់អេ អឹម ខេ នៅលើកម្មវិធីធនាគារចល័ត AMK Mobile និងប្រព័ន្ធផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។

ទស្សនវិស័យរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋ​ទំាង​ឡាយ​​​ មាន​ឱកាស​គ្រប់​គ្រាន់និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឲ្យប្រសើរ​ឡើង​​ នូវ​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ហើយមូលនិធិរបស់ អេ អឹម ខេ បានយកឱកាសនេះ ដើម្បីគាំទ្រដល់គន្ធបុប្ផា។ យើងពិតជារីករាយដែលមិនត្រឹមតែចូលរួមបរិច្ចាគសាច់ប្រាក់ តែក៏បានបរិច្ចាគឈាមដើម្បីចូលរួមផ្គត់ផ្គង់ឈាម សម្រាប់ជួយដល់អ្នកជំងឺ និងគាំទ្រដល់ការអំពាវនាវរបស់មន្ទីរពេទ្យគន្ធបុប្ផា«រួមគ្នាបរិច្ចាគឈាម ដើម្បីជួយជីវិតកុមារ» ។
  


គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យដែលទទួលយកការពិគ្រោះ ពិនិត្យ និងព្យាបាល ជំងឺដល់កុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃៗដោយឥតគិតថ្លៃ។ បើតាមរបាយការណ៍ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារឈឺជាង៦ ម៉ឺននាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ខណៈកុមារមានជំងឺធ្ងន់ៗ ចំនួនជាង១ម៉ឺននាក់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ៕
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹម ខេ 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេ​វាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនី បានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាមរយៈការស្កេន KHQR វេរលុយទៅមក រវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕













(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com