កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Soccer League៖ រកឃើញ៤ក្រុម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
01, Feb 2023 , 5:59 pm        
រូបភាព
ការប្រកួតរវាង ស.ស.យ.​ក​ ខណ្ឌពោធិ៍សែនជ័យ​ និង Khmer United រូបពី UYFC Soccer League
ការប្រកួតរវាង ស.ស.យ.​ក​ ខណ្ឌពោធិ៍សែនជ័យ​ និង Khmer United រូបពី UYFC Soccer League
បន្ទាប់ពីការប្រកួតវគ្គ ៨ក្រុម នៅថ្ងៃទី៣០ និង៣១ ខែមករា នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League លើកទី៦​ ក្រុម ស.ស.យ.ក. ពោធិ៍សែនជ័យ, ហុនមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ, ស.ស.យ.ក.ខេត្តកណ្តាល និងស.ស.យ.ក.ស្រុកខ្សាច់កណ្តាល បានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។


កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស.ស.យ.ក.ពោធិ៍សែនជ័យ បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ លើក្រុម Khmer United ក្នុងលទ្ធផល ៤-២ នៅទីលានបាល់ទាត់ AIA។ នៅក្នុងថ្ងៃជាមួយគ្នានេះ នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមបាល់ទាត់ ហុនមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ ក៏បានទទួលជោគជ័យទៅវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ក្នុងលទ្ធផល ១-០។
 
លុះចូលដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ Zaitun FC បានចាញ់ ស.ស.យ.ក.ខេត្តកណ្តាល ដោយមិនមានគ្រាប់បាល់វាយបក ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន Smart RSN។ ចំណែក ស.ស.យ.ក.ស្រុកខ្សាច់កណ្តាល (ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ) ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងត្រដាបត្រដួស បន្ទាប់ពីយកឈ្នះ Royal Mayura Resort FT ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់។
 
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ នៅកីឡដ្ឋានស្តាត់ចាស់ និងថ្ងៃទី៥ ខែកុម្ភៈ នៅកីឡដ្ឋាន Smart RSN៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com