ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​ប៉ះពាល់​ដល់​ក្រលៀន​បុរស​
02, Feb 2023 , 10:59 pm        
រូបភាព
អាហារ​គឺជា​របស់​ដែល​អ្នក​ត្រូវ​តែ​បរិភោគ​ប្រចាំ​ថ្ងៃ​ដើម្បី​ទ្រទ្រង់​សុខភាព​អ្នក​រាល់គ្នា ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​បើ​អ្នក​ពិសារ​ច្រើន វា​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក ជា​ពិសេស​បុរស វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​។ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​បុរស​មិន​គួរ​បរិភោគ​ច្រើន?
 
ខួរ​សត្វ
មាន​អ្នកធ្វើការ​ជា​ច្រើន​តែងតែ​បរិភោគ​ខួរ​ជ្រូក​ដើម្បី​ប៉ូវ​ខួរ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅ​ក្នុង​ខួរ​ជ្រូក​ចំនួន​១០០​ក្រាម មាន​ផ្ទុក​កាឡូរី​ចំនួន​៣១០០​មី​លី​ក្រាម ហើយ​នៅ​ក្នុង​ខួរ​គោ​មាន​ចំនួន​២៤៤៧​មី​លី​ក្រាម ចំណែកឯ​ក្នុង​ខួរ​ពពែ​មាន​២០០៤​មី​លី​ក្រាម ដូចនេះ​មួយ​ឆ្នាំ​យក​ល្អ អ្នក​មិន​គួរ​បរិភោគ​លើស​ពី​៣​ដង​ឡើយ​។
 
គ្រឿងក្នុង​សត្វ
អ្នក​មិន​គួរ​បរិភោគ​គ្រឿងក្នុង​សត្វ​ផ្សេង​ៗ​ច្រើន​នោះ​ទេ ទោះបីជា​វា​ឆ្ងាញ់​យ៉ាងណា​ក៏​ដោយ ព្រោះ​នៅ​ក្នុង​គ្រឿងក្នុង​ទាំងនោះ មាន​កាឡូរី​ខ្ពស់​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ​។
 
ស៊ុត​ផ្នែក​លឿង
នៅ​ក្នុង​ពងមាន់​ផ្នែក​លឿង មាន​កាឡូរី​ចំនួន​២៩២​មី​លី​ក្រាម ដូចនេះ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម អ្នក​អាច​បរិភោគ​យ៉ាងច្រើន​៣​គ្រាប់​ក្នុង​មួយ​អាទិត្យ ចំណែក​មនុស្ស​ធម្មតា អាច​បរិភោគ​មួយ​គ្រាប់​ទៅ​កន្លះ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។
 
មឹក
នៅ​ក្នុង​មឹក​១០០​ក្រាម មាន​ផ្ទុក​កាឡូរី​ចំនួន​២៦៨​មី​លី​ក្រាម ដូចនេះ​មួយ​អាទិត្យ​អ្នក​អាច​បរិភោគ​មិន​ត្រូវ​ហួស​ពី​២​ដង​ឡើយ បើ​អ្នក​មិន​ចង់​បំផ្លាញ​សុខភាព​អ្នក​។
 
ឈី​ស
អ្នក​មិន​ត្រូវ​ពិសារ​ឈី​ស​ច្រើន​នោះ​ទេ ព្រោះ​នៅ​ក្នុង​ឈី​សមាន​ផ្ទុក​កាឡូរី​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ថ្លើម និង​ក្រលៀន​អ្នក​ណាស់ ដូចនេះ​អ្នក​គួរតែ​ចៀស​បើ​អាច​ចៀស​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com