ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈឺ​សាច់ដុំ​ធ្វើ​ម៉េច​ទើប​បាត់ទៅ​?
06, Feb 2023 , 6:59 am        
រូបភាព
ការឈឺ​សាច់ដុំ​ប្រហែល​ជា​កើតឡើង​ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងពេក ឬ​មាន​របួស​នៅ​កន្លែង​ណា​តិចតួច​។ ភាព​មាន​សម្ពាធ​លើ​សាច់ដុំ និង​ការឈឺ​សាច់ដុំ​បណ្តាលមកពី​សាច់ដុំ ឬ​ទាំង​នៃ​អវៈយវៈ​នៅ​កន្លែង​នោះ​ធ្វើការ​ហួស​កម្រិត​។ ការបង្ក​រោគ​, ភាព​មាន​ជំងឺ ឬ​ការប្រើប្រាស់​ថ្នាំ​អាច​បណ្តាលអោយ​ឈឺ​សាច់ដុំ​ពេញ​ខ្លួន​តែម្តង​ក៏មានដែរ​។ ដូច្នេះ​គ្រូពេទ្យ​ត្រូវធ្វើ​យ៉ាងណា​វាយតម្លៃ និង​ព្យាបាល​ការឈឺ​សាច់ដុំ​ពេញ​រាងកាយ​នេះ​។
 
ចំពោះ​ការថែទាំង​សុខភាព​ដោយ​ខ្លួនឯង​ក៏​អាច​បំបាត់​ការឈឺ​សាច់ដុំ និង​អោយ​របួស​ឆាប់​ជា​ដែឬ​។ ការឈឺ​សាច់ដុំ​ដែល​កើតឡើង​ដោយសារ​ការ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ប្រើ​កម្លាំង​ហួស​កម្រិត​ច្រើន​កើតឡើង​នៅ​រយៈពេល ១២​ទៅ​៤៨​ម៉ោង​ក្រោយ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​បំបាត់​ការឈឺចាប់​នេះ​បាន​៖
 
​បន្ថយ​ការ​ហើម និង​ឈឺចាប់​
​ចូរ​ស្អំ​ទឹកកក​នៅលើ​សាច់ដុំ​ណា​ដែល​កំពុងតែ​ឈឺ​ដើម្បី​បន្ថយ​ការ​ហើម និង​ឈឺចាប់​។ ចូរ​ប្រើ​ថង​ស្អំ​ទឹកកក​ស្អំ​ក្នុងអំឡុងពេល ២៤ ទៅ ៧២​ម៉ោង​ដំបូង​ក្រោយ​ឈឺ​សាច់ដុំ​។ ចូរ​ស្អំ​ទឹក​ត្រជាក់​នៅ​កន្លែង​ដែល​ឈឺ​នោះ​ប្រមាណ ៣​ដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល ២០​នាទី​។
 
•​    ​ថ្នាំ​បំបាត់​ការឈឺចាប់ Ibuprofen អាច​សម្រក​ហើម និង​ឈឺចាប់​លើ​សាច់ដុំ​កំពុងតែ​ឈឺ​នោះ​បាន​។
•​    ​ការប្រើ​កន្សែង​រុំ​អោយ​តឹង និង​លើក​អោយ​ខ្ពស់​ក៏​អាច​បន្ថយ​ការ​ហើម​បានដែរ​។ ការលើក​អវៈយវៈ​នឹង​ជួយ​ជម្រុញ​ដល់​របត់​ឈាម​រត់ ឬ​លំហូរ​ឈាម​ទៅ​សាច់ដុំ​ដែល​កំពុង​តែ​ឈឺ​បាន​។
 
​ស្អំ​ទឹ​កក្តៅ​
​ការ​ស្អំ​ទឹក​ក្តៅ​លើ​សាច់ដុំ​ដែល​កំពុង​តែ​ឈឺ​អាច​ជម្រុញ​អោយ​លំហូរ​ឈាម និង​ជួយ​អោយ​សាច់ដុំ​នោះ​ឆាប់​ជា​។ របត់​ឈាម​រត់ និង​លំហូរ​ឈាម​អាច​ជួយ​អោយ​សាច់ដុំ​ដែល​រង​សម្ពាធ ឬរ​ហែក​ឆាប់​ជា​វិញ​បាន​។ ការ​ស្អំ​ទឹ​កក្តៅ ឬ​ត្រាំ​ង​ក្នុង​ទឹក​ក្តៅ​ក៏​អាច​ពង្រឹង​ដល់​រប​ត់​ឈាមរ​ត់ទៅ​កន្លែង​ឈឺចាប់​បានដែរ​។
 
​ចាប់ផ្តើម​ធ្វើការ​ពន្យឺត​សាច់ដុំ​តិច​ឡើងវិញ​
​ការ​ពន្យឺត​សាច់​ដុំថ្នមៗ​អាច​ជួយ​ពង្រឹង​ដល់​កម្លាំង​របស់​សាច់ដុំ​ក្នុងពេល​កំពុង​តែ​ជា​បាន​។ ចូរ​ចៀសវាង​ការធ្វើ​សកម្មភាព​បែប​អ៊ែ​រ៉ូ​ប៊ិក​ណា​ដែល​ខ្លាំងៗ ឬ​លើក​ទម្ងន់​ខ្លាំងពេក​ខណៈពេល​ដែល​កំពុងតែ​ឈឺ​សាច់ដុំ​ស្រាប់​។ អ្នកជំនាញ​ខាង​ព្យាបាល​ដោយ​ចលនា​អាច​ណែនាំ​ពី​វិធី​ហាត់ប្រាណ​បែប​ពន្យឺត​សាច់ដុំ​ដើម្បី​បំបាត់​ការឈឺ​សាច់ដុំ​បាន​។
•​    ​ការដើរ​, ការ​ជិះ​កង់ ឬ​ហែល​ទឹក​សុទ្ធតែ​អាច​ជួយ​ពង្រឹង​សាច់ដុំ និង​ចៀ​វាង​ការ​មាន​របួស​ម្តងទៀត​បាន​។ ការធ្វើ​សកម្មភាព​បែប​អ៊ែ​រ៉ូ​ប៊ិក​ក្នុង​កម្រិត​តិចតួច​ក៏​ផ្តល់​ជាការ​ហាត់ប្រាណ​ខាង​រាងកាយ​ដែរ ហើយក៏​មិន​បង្ក​អោយមាន​របួស​ដល់​សាច់ដុំ​ទៀត​។
•​    ​ចូរ​បង្កើន​សកម្មភាព​បន្តិច​ម្តងៗ​ដើម្បី​ស្តា​នូវ​មុខងារ​ធម្មតា​របស់សាច់​ដុំដែល​ឈឺនោះ​វិញ​។ ចូរ​ផ្តល់​ពេលវេលា​ដល់​សាច់ដុំ​ដើម្បី​ជា​សះស្បើយ និង​ឈប់​ធ្វើ​សកម្មភាព​ទាំងអស់​បើសិន​ជា​ការឈឺចាប់​នោះ​កើតឡើង​ម្តង​ទៀត​។
 
​ចំណាំ ៖
•​    ​ចូរ​ម៉ាស្សា​នៅលើ​សាច់ដុំ​ដែល​កំពុង​តែ​ឈឺ ព្រោះ​វា​អាច​ជួយ​បំបាត់​ការឈឺចាប់​ដែរ​
•​    ​ព្យាយាម​ពន្យឺត​សាច់ដុំ​ក្រោយពី​ស្អំ​ទឹកកក ឬ​ទឹក​ក្តៅ​រួច​
 
•​    ​សម្រាក និង​ព្យាយាម​អង្គុយ​អោយ​មាន​ផាសុខភាព ព្រមទាំង​មិន​ដាក់​សម្ពាធ​លើ​សាច់ដុំ​ដែល​ឈឺ​ទៀត​។
•​    ​ងូតទឹក​ក្តៅ​អាច​បំបាត់​ការឈឺចាប់​ដែរ​
•​    ​បន្លែ​ដែល​កក់​ក៏​អាច​ប្រើ​ជា​ដុំ​ទឹកកក​មក​ស្អំ​លើ​សាច់ដុំ​កំពុង​ឈឺ​បានដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com