កីឡាជាតិ
គុនខ្មែរ៖ព្រំ សំណាង វាយឱ្យគូប្រកួតសន្លប់លើសង្វៀន Thai Fight ត្រឹមទឹកទី១
05, Feb 2023 , 9:46 pm        
រូបភាព
ការប្រកួតរវាងកីឡាករកម្ពុជាបង្គោលខៀវ ព្រំ សំណាង(ខោខ្មៅ) និងកីឡាករអង់គ្លេសបង្គោលក្រហម ថូម៉ាស់(ខោ ស)។
ការប្រកួតរវាងកីឡាករកម្ពុជាបង្គោលខៀវ ព្រំ សំណាង(ខោខ្មៅ) និងកីឡាករអង់គ្លេសបង្គោលក្រហម ថូម៉ាស់(ខោ ស)។
ដោយ:
ត្រឹមទឹក១ ព្រំ សំណាង បានផ្តួលកីឡាករអង់គ្លេស ថូម៉ាស់ ខាផេនថឺ ឱ្យសន្លប់ និងមិនអាចបន្តការប្រកួតបាន ក្រោយរងជង្គង់ឆ្វេងពីកីឡាករកម្ពុជា ព្រំ សំណាង ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់ Thai Fight នៅប្រទេសថៃ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
 
កីឡាករ កែវ រំចង់ ជាកីឡាករដំបូងដែលបានចូលប្រកួតនៅលើសង្វៀន Thai Fight ដែលគូប្រកួតរបស់គេកាលណោះជួបតទល់ជាមួយកីឡាករថៃ អ៊ី ឃ្យូសាំង ដែល រំចង់ បានយកឈ្នះដោយពិន្ទុ។ កីឡាករ ធឿន ធារ៉ា ជាកីឡាករកម្ពុជា ទីពីរ ដែលបានយកឈ្នះដែគូប្រកួតនៅសង្វៀន Thai Fight ដោយបានផ្តល់ភាពបរាជ័យដល់កីឡាករថៃ សៃយុគ ភុមផាន់មឿង ក្នុងទឹក១ ដោយអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត ព្រោះស្ថានភាពមុខរបួស សៃយុគ បែកធ្ងន់ធ្ងរ។
 
កីឡាករកម្ពុជាទីបី ព្រំ សំណាង បានវាយគូប្រកួតរបស់ខ្លួន ថូម៉ាស់ ខាផេនថឺ ជនជាតិអង់គ្លេសឱ្យសន្លប់ក្នុងទឹក១។ សំណាង ជាកីឡាករកម្ពុជាដំបូងដែលវាយឱ្យគូប្រកួតសន្លប់ទឹក១ លើសង្វៀន Thai Fight នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
 
គួបញ្ជាក់បន្ថែមថា ការទទួលបានជ័យជម្នះរបស់កីឡាករកម្ពុជា ព្រំ សំណាង គឺជាលើកទី១ សម្រាប់ខ្លួន និងជាលើកទី៣ សម្រាប់កីឡាករកម្ពុជាដែលវាយរុំអំបោះឆៅ លើសង្វៀន Thai Fight។ កីឡាករ កែវ រំចង់ ឈ្នះអ៊ី ឃ្យូសាំង នៅឆ្នាំ២០១៦។ កីឡាករ ធឿន ធារ៉ា ឈ្នះ សៃយុគ ភុមផាន់មឿង នៅឆ្នាំ២០២២ និងកីឡាករ ព្រំ សំណាង ឈ្នះ ថូម៉ាស់ ខាផេនថឺ នៅឆ្នាំ២០២៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com