ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មាន​ដឹង​អត់​ថា ក្រូចឆ្មា​រ មាន​សារៈសំខាន់ ចំពោះ​រាងកាយ​របស់​យើង​ប៉ុណ្ណា​ទៅ​?
06, Feb 2023 , 10:59 pm        
រូបភាព
​ក្រូចឆ្មារ​អាចនិយាយបាន​ថា​ជា​ភេសជ្ជៈ ឬ​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូ និង​ជា​ប្រភេទ​អាស៊ីត ប៉ុន្តែ​នៅពេល​វា​ចូលដល់​រាងកាយ​របស់​យើង វា​នឹង​ក្លាយទៅជា​អាល់​កា​ឡាំង​វិញ​។ ផ្លែឈើ​ពិសេស​មួយ​នេះ​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​ពេញនិយម​ខ្លាំងណាស់ ជាពិសេស​ប្រើប្រាស់​សម្រាប់​អ្នក​និយម​អាហារ​បែប​ជូរៗ​និង​ធម្មជាតិ​។ ក្រៅពីនេះ​វា​ក៏​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​យើង​ច្រើន​ណាស់​ដែរ​។
  • ​សំបូរ​ទៅដោយ​វីតាមីន C សម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ចៀសផុត​ពី​ជំងឺ​ក្អក និង​ផ្តាសាយ​
  • ​បើសិន​ជា​អ្នក​ឈឺ​ធ្មេញ ចូរ​លាបទឹក​ក្រូចឆ្មារ​ស្រស់​នៅលើ​ធ្មេញ​ដែ​ល​ឈឺ​នោះ វា​នឹង​បាត់​ទៅ​វិញ​ហើយ ព្រមទាំង​បញ្ឈប់​ការ​ឈាម​អញ្ចាញធ្មេញ​ទៀតផង​។
  • ​ល្អ​ចំពោះ​ការថែរក្សា​សក់ ជា​ពិសេស​អ្នក​ជក់​ជ្រុះ​សក់​ច្រើន និង​កើត​អង្គែរ​ស្បែកក្បាល​តែម្តង​។ អ្នក​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​នៅលើ​ស្បែក​ក្បាល​ផ្ទាល់​គឺជា​ការ​ស្រេច​។​
  • ​នៅ​ពេល​គិត​ដល់​ការ​សម្រក​ទម្ងន់ អ្នក​គួរតែ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកឃ្មុំ និង​ទឹក​ក្តៅ​ឧណ្ហៗ​ញ៉ាំ​វា​ដំបូង​គេ​នៅ​ព្រឹក​ឡើង​ទៅ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រក​ទម្ងន់​ទេ តែ​ថែមទាំង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ថែមទៀត​ផង​។
  • ​ក្រូចឆ្មារ​មាន​សារធាតុ​ប្រឆាំងនឹង​បាក់តេរី ដូច្នេះ​វា​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺឆ្លង​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​បាក់តេរី​បាន​។​
  • ​ដោយសារ​តែ​ក្រូចឆ្មារ​សំបូរ​វីតាមីន C ដូច្នេះ​វា​ក៏​អាច​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម និង​ដោះស្រាយ​បញ្ហា​នៃ​ការដកដង្ហើម​បានដែរ​។​
  • ​បើសិន​ជា​អ្នក​រលាក​ទឹក​ក្តៅ​តិចតួច ក្រូចឆ្មារ​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​។ អ្នក​អាច​លាបទឹក​ក្រូចឆ្មារ​នៅលើ​កន្លែង​ដែល​រលាក​នោះ នោះ​វា​នឹង​ជួយ​ឲ្យ​ឆាប់​ជា ហើយ​បន្ថយ​ឱកាស​នៃ​ការ​ស្នាម​លើ​ស្បែក​ថែមទៀត​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com