កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលទទួលស្គាល់កំហុស ដែលពិនិត្យ VAR ខុស ក្នុងជំនួប Arsenal-Brentford និង ​Brighton-Crystal Palace
13, Feb 2023 , 4:41 pm        
រូបភាព
ការសម្រេចចិត្តខុសរបស់ប្រព័ន្ធអាជ្ញាកណ្តាល់វីដេអូ (VAR) ក្នុងការប្រកួតរវាង ​Arsenal ទល់ Brentford  និង ​Brighton & Hove Albion ទល់ Crystal Palace ក្នុងជំនួប Premier League កាលថ្ងៃទី១១ ខែកុម្ភៈ ជាកំហុសរបស់មន្ត្រីអាជ្ញាកណ្តាលដែលជាអ្នកពិនិត្យ VAR ។ នេះបើតាមការអះអាងរបស់ស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីបពង់គ្លេស (PGMOL) នៅថ្ងៃទី១២ ខែកុម្ភៈ។


«PGMOL អាចបញ្ជាក់បានថាលោកប្រធានស្ថាប័នក្រុមមន្ត្រីអាជ្ញាកណ្តាល Howard Webb បានទាក់ទងទៅកាន់ក្រុមកាំភ្លើងធំ Arsenal ព្រមទាំង Brighton & Hove Albion ដើម្បីទទួលស្គាល់និងពន្យល់អំពីកំហុសបច្ចេកទេសនៃដំណើរការរបស់ ​VAR ក្នុងការប្រកួត Premier League របស់ពួកគេកាលថ្ងៃទី១១ ខែកុម្ភៈ។ ឧប្បត្តិហេតុទាំងពីរ គឺកើតចេញដោយសារកំហុសរបស់មនុស្ស នេះបើយោងតាមការវិភាគស្ថានភាព Off-side យ៉ាងម្មត់ចត់របស់ PGMOL។»។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ PGMOL។ 
  


ក្រោយការប្រកួតរយៈពេលជាង ៦៦នាទី ក្រុមរហ័សនាមកាំភ្លើងធំរកគ្រាប់បាល់បើកឆាកមួយគ្រាប់មុនយ៉ាងលំបាកលើភ្ញៀវ Brentford ប៉ុន្តែឱកាសទទួលបាន ៣ពិន្ទុដ៏សំខាន់ត្រូវបានរសាត់ឆ្ងាយវិញ ដោយខ្សែប្រយុទ្ធ Ivan Toney បានរកគ្រាប់បាល់តាមស្មើ ១-១ ត្រឹមរយៈពេល ៨នាទីក្រោយ។ ​តែទោះយ៉ាងណាគ្រាប់បាល់តាមស្មើនោះត្រូវបានពិនិត្យឡើងវិញរកឃើញថាស្ថិតក្នុងជំក្រៅល្បែង (Off-side) ក្រោយការប្រកួត។ 
 
ក្រោយក្រុមខាតបង់ ២ពិន្ទុដ៏សំខាន់ លោក Mikel Arteta អ្នកចាត់ការ Arsenal បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងចោទប្រកាន់មន្រ្តីអាជ្ញាកណ្តាលការប្រកួតថា ធ្វើល្មើសច្បាប់ និងផ្លាស់ប្តូរច្បាប់។ ចំពោះគ្រាប់បាល់តាមស្មើរបស់ Ivan Toney លោក Arteta គួរតែមិនត្រូវផ្តល់ឱ្យឡើយ ព្រោះតែកីឡាករ Ethan Pinnock ស្ថិតនៅលើជំហ Off-side ខណៈដែលរូបគេបានបិទបាំងខ្សែការពារ ​Gabriel Magalhaes ពេលកីឡាករ Brentford ផ្សេងទៀតបានទាត់បាល់ Free-kick ទៅកាន់ Toney ដើម្បីស៊ុតបញ្ចូលទី។ 
 
ចំណែកការប្រកួតរបស់ Brighton & Hove Albion ទល់នឹង Crystal Palace វិញក៏បានបញ្ចប់ទៅដោយរឿងអយុត្តិធម៌នៃការកាត់សេចក្តីនេះដែរ។ ​Brighton បានស៊ុតនាំមុខមុនលើម្ចាស់ផ្ទះ ១-០ ត្រឹម៣២នាទីនៃវគ្គទីមួយ ប៉ុន្តែគ្រាប់បាល់នោះត្រូវបានអាជ្ញាកណ្តាលបដិសេធដោយចាត់ទុកថាជាបាល់ស្ថិតក្នុងជំហ Off-side។ 
 
ការត្រួតពិនិត្យឡើយវិញនូវគ្រាប់បាល់ទីមួយរបស់ Brighton ដែលស៊ុតដោយកីឡាករ Pervis Estupinan មិន Off-side អ្វីឡើយដោយសារតែពេលនោះកីឡាករខ្សែការពារ Crystal Palace មិនអាចបង្អក់ការរត់របស់ James Tomkins បាន៕
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com