ជាតិ
វីដេអូ
ក្រុងព្រះសីហនុ លែងខ្វះទឹកស្អាតប្រើប្រាស់ហើយ 16, Feb 2023 , 8:59 pm
រូបតំណាង។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តព្រះសីហនុ» កាលពីថ្ងៃទី១៥ កុម្ភៈ លោក គួច ចំរើន អះអាងថា ក្រុងព្រះសីហនុ មិនខ្វះទឹកស្អាតប្រើប្រាស់នោះទេ ប៉ុន្តែនៅតាមជនបទមួយចំនួននៅខ្វះទឹកស្អាតនៅឡើយ ដោយសារបណ្ដាញមិនអាចអូសទឹកទៅបាន។
ទឹកស្អាត នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ដែលខុសពីរាជធានីភ្នំពេញ។ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវការចាំបាច់នូវទឹកដែលស្អាត សម្រាប់ប្រើប្រាស់ និងបំពេញនូវសេចក្ដីត្រូវការក្នុងក្រុមគ្រួសារ។
«សមត្ថភាពនៃការគ្រប់គ្រងទឹក និងការផលិតទឹកស្អាត យើងមិនខ្វះទេ អាចថានឹងសល់ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននៅក្រុងព្រះសីហនុ»។ នេះជាការលើកឡើងរបស់លោក គួច ចំរើន ដោយបន្តថា នៅតាមជនបទនៅតែខ្វះទឹកស្អាតប្រើប្រាស់ ព្រោះបណ្ដាញមិនអាចអូសទៅបាន។
បើតាមអភិបាលខេត្តព្រះសីហនុ ទឹកក្នុងក្រុងព្រះសីហនុ គឺប្រើមិនអស់នោះទេ។ ក្នុងមួយថ្ងៃ នៅក្រុងព្រះសីហនុ មានសមត្ថភាពផលិតទឹករហូតដល់ ១៨ម៉ឺនម៉ែត្រគូបឯណោះ ស្របពេលប្រើប្រាស់មានត្រឹម ៩ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ខេត្តព្រះសីហនុ មិនទាន់អាចផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទបាននៅឡើយ៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
ទឹកស្អាត
ក្រុងព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com