កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីអាម៉េរិកម្នាក់ គ្រោងដេញថ្លៃទិញយកក្លិប Spurs ក្នុងតម្លៃ ៣,៧៥ពាន់លានដុល្លារ
19, Feb 2023 , 1:59 pm        
រូបភាព
មហាសេដ្ឋីសញ្ជាតិអ៊ីរ៉ង់-អាម៉េរិក Jahm Najafi ប្រធានក្រុមហ៊ុន MSP Sports Capital គ្រោងដាក់សំណើរដេញថ្លៃ ៣,៧៥ពានលានដុល្លារសម្រាប់កាន់កាប់ក្លិប Tottenham Hotspur នៅក្របខណ្ឌ Premier League។

 
បើតាមរបាយការណ៍របស់កាសែត The Financial Times នៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមហ៊ុន MSP Sports Capital កំពុងតែធ្វើការងារជាមួយក្រុមដៃគូវិនិយោគក្នុងការរៀបចំរចនាសម្ព័ន្ធដេញថ្លៃសម្រាប់ក្លិប Spurs ហើយត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះសំណើរនេះនឹងបានទៅដល់ដៃម្ចាស់ក្លិបបច្ចុប្បន្នលោក Jeo Lewis និងប្រធានក្លិបលោក Daniel Lavy។
 
របាយការណ៍នេះ និយាយថាលោក Najafi និងថ្នាកដឹកនាំ MSP នឹងផ្តល់ជូនតម្លៃទៅកាន់ក្លិប Spurs ដែលកំពុងមានចំណាត់លេខ ៥នៅក្នុងក្របខណ្ឌ Premier League ប្រហែល ៣ពាន់លានដុល្លារ មុនបន្ថែម ៧៥០លានដុល្លារទៅកាន់គណនីក្លិបតាមក្រោយ។ The Financial Times ក៏បានបន្ថែមថាក្រុមហ៊ុន MSP និងដៃគូសហការនឹងចាយប្រាក់ប្រមាណ ៧០ភាគរយលើការទិញក្លិបមួយនេះ ខណៈដែលប្រាក់ប្រមាណ ៣០ភាគរយផ្សេងទៀតទទួលបានការគាំទ្រពីសំណាក់ដៃគូពីប្រទេសឈូងសមុទ្រអារ៉ាប់ជាពិសេសមកពីទីក្រុង Abu Dhabi។
ទាក់ទងនឹងមហាសេដ្ឋី Najafi សញ្ជាតិអ៊ីរ៉ង់និងអាម៉េរិករូបនេះ ក៏ជាម្ចាស់ភាគហ៊ុនមួយភាគធំផងដែរនៃក្រុមសមាគមបាល់បោះ NBA របស់សហរដ្ឋអាម៉េរិក Phoenix Suns។
 
បច្ចុប្បន្នក្លិប Tottenham Hotspur កំពុងដឹកនាំដោយអ្នកចាត់ការ Antonio Conte ហើយរដូវកាលនេះឆ្លងកាត់ការប្រកួតចំនួន ២៣លើក ពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ៣៩ពិន្ទុ មានគម្លាតពិន្ទុ ២ពិន្ទុពីក្រុមលេខ ៤។ 
 
ក្រុមរហ័សនាមមាន់ខ្នាយមាសនេះ ធ្លាប់ឈ្នះពានរង្វាន់លើកចុងក្រោយ League Cup ក្នុងឆ្នាំ ២០០៨ បន្តបន្ទាប់មកពួកគេមិនដែលឈ្នះពានរង្វាន់អ្វីសោះ។ 
 
ដោយឡែកក្លិបនៅ Premier League ដទៃផ្សេងទៀតដូចជា Manchester United និង Liverpool ក៏កំពុងតែស្វែករកការវិនិយោគថ្មីផងដែរ។ ភាគច្រើនអ្នកវិនិយោគជាជនជាតិកាតា កំពុងត្រៀមលក្ខណៈដេញថ្លៃយកក្លិប Man United ខណៈដែលមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ម្ចាស់ក្រុមហ៊ុន INEOS បានដាក់ការដេញថ្លៃកាលពីខែមុន៕
 

Tag:
 Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com