ជាតិ
កម្ពុជា នឹងចុះត្រជាក់មួយសប្ដាហ៍ទៀត ដោយពេលព្រឹកនិងយប់ត្រជាក់ខ្លាំង
22, Feb 2023 , 7:59 am        
រូបភាព
កម្ពុជាអាចចុះត្រជាក់បន្ថែមចន្លោះ២-៤អង្សាសេនៅពេលព្រឹក និងយប់
កម្ពុជាអាចចុះត្រជាក់បន្ថែមចន្លោះ២-៤អង្សាសេនៅពេលព្រឹក និងយប់
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម​ បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៣កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិននិងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយទៅមធ្យម។

 
ស្ថានភាពបែបនេះអាចធ្វើឱ្យតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់តិចតួចនិងចុះត្រជាក់បន្ថែមនៅពេលយប់ចន្លោះពី៤-២អង្សាសេ ចាប់ពីថ្ងៃទី​២៦-២៧ កុម្ភៈ​។ 
 
រយៈពេលមួយសប្ដាហ៍នេះ ឥទ្ធិពលសម្ពាធខ្ពស់ពីចិននិងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយទៅមធ្យមអាចធ្វើឱ្យតំបន់ទំនាបកណ្ដាលមានភ្លៀងតិចតួច ហើយសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សា និងអប្បរមាចន្លោះ២០-២២អង្សា។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី៣-២ អង្សាសេនៅពេលព្រឹក និងយប់។ នេះ​បើតាម​ការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម។
 
ចំពោះ តំបន់ខ្ពង់រាប សី​តុណ្ហភាពអប្បបរមាមានចន្លោះ១៩-២១អង្សា ហើយអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី៤-៣អង្សាសេនៅពេលព្រឹក និងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ។

ចំណែកឯ តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់តិចតួច៕ 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com