ជាតិ
បទសម្ភាសន៍
គម្រោងតុក្កតាយក្សឆ្នាំនេះមានអ្វីពិសេស? 05, Mar 2023 , 4:40 pm
រូបត្រីគល់រាំង ដែលកំពុងដំឡើងសម្រាប់ការដង្ហែតុក្កតាយក្សនៅឆ្នាំនេះ។
× សៀមរាប៖ រូបសិល្បៈ ជាទីងមោង ឬតុក្កតា ចំនួន៧ កំពុងដំឡើង ត្រៀមសម្រាប់ការដង្ហែក្នុងពិធី នាឆ្នាំនេះ។ ក្រោយខនខាន២ឆ្នាំដោយសារជំងឺកូវីដ១៩ គម្រោងតុក្កតាយក្ស បានវិលមកសារជាថ្មីជាមួយនឹងរូបសិល្បៈចម្រុះ និងបង្កប់ដោយអត្ថន័យជ្រាលជ្រៅ។
ក្រុមកុមារមកពីបណ្ដាអង្គការ និងសិល្បករចំណានៗ កំពុងដំឡើងរូបតុក្កតាយក្ស ត្រៀមដង្ហែតាមដងវិថីសំខាន់ៗក្នុងក្រុងសៀមរាប នៅថ្ងៃទី១១ មីនា ឆ្នាំ២០២៣។ គម្រោងតុក្កតាយក្សនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្មែរក្លាហាន»៕
ចង់ដឹងថា គម្រោងតុក្កតាយក្សនៅឆ្នាំនេះមានអ្វីពិសេសខ្លះ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក អ៊ុន សាវ៉ាន់ អ្នកដឹកនាំគម្រោងតុក្កតាយក្ស ឬទីងមោង ដូចតទៅ៖
លោក អ៊ុន សាវ៉ាន់ កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅបរិវេណវត្តដំណាក់ទីដែលកំពុងដំឡើងតុក្កតាយក្ស
© រក្សាសិទ្ធិដោយ thmeythmey.com