ជាតិ
សង្គមជាតិ
បេក្ខជនជាង៦ពាន់នាក់ ចូលប្រឡងទាហាន, ជិតពាក់កណ្ដាលជានារី
05, Mar 2023 , 5:20 pm        
រូបភាព
ពិធីបើកសម័យប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅវិទ្យាល័យបាក់ទូក។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត។
ពិធីបើកសម័យប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅវិទ្យាល័យបាក់ទូក។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត។
ភ្នំពេញ៖ ក្នុងសម័យប្រឡងជ្រើសរើសនាយទាហានក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនចំនួន ៦ ៣៩៩នាក់ ចូលប្រឡង ក្នុងនោះមានបេក្ខនារីជិតពាក់កណ្ដាល ពោលគឺ ២ ៩៩៨នាក់។ នេះបើតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

 
ការប្រឡងនេះ ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ដោយមាន៤មណ្ឌលប្រឡង គឺ វិទ្យាល័យបាកទូក វិទ្យាល័យជាស៊ីមសន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ។
 
នាពិធីបើកការប្រឡង នៅថ្ងៃទី៥មីនានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហាន ជំរុញទឹកចិត្តឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន​ ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន។ 
 
លោក ហ៊ុន ម៉ាណែត បានផ្ដល់ដំបូន្មានដល់បេក្ខជនដូច្នេះថាថា៖«ត្រូវផ្ចិតផ្ចង់ និងហ្មត់ចត់ គ្រប់ចំណុចទាំងអស់ ព្រោះពិន្ទុបន្តិចបន្តួចនោះ នឹងធ្វើឱ្យយើងជាប់ក្នុងការប្រឡងនេះបាន»៕
 

Tag:
 ThmeyThmey
  ប្រឡងទាហាន
  កងទ័ពជើងគោក
  យោធពលខេមរភូមិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com