ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី គាំទ្រយុទ្ធនាការ “Beyond The Games” ត្រៀមអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣
06, Mar 2023 , 2:22 pm        
រូបភាព
រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមព្រឹត្តិការណ៍សម្តែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ “Beyond The Games” ក្រោមមូលបទ ​“បេះដូងលោតក្នុងចង្វាក់តែមួយ” ប្រចាំខេត្តកណ្តាល រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៣​ ខែមីនា ឆ្នាំ២០២៣ ក្នុងពហុកីឡាដ្ឋានខេត្តកណ្តាល។

អិលអូអិលស៊ីពិតជាមានសេចក្តីសោមសន្សរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ទៅលើព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីត្រៀមអបអរសាទរ និងផ្សព្វផ្សាយឱ្យកាន់តែខ្លាំងអំពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា​ លើការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២​ ឆ្នាំ២០២៣។ ជាពិសេសក្នុងយុទ្ធនាការរួមគ្នាបត់បេះដូងច្រើនជាងគេលើពិភពលោក ក្នុងគោលបំណងបង្ហាញពីក្តីស្រលាញ់ គាំទ្រដល់កីឡាករ កីឡាការិនី គ្រប់ទម្រង់​ ហើយផ្តល់សិទ្ធទៅដល់បងប្អូនមានពិការភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាមុខមាត់ថ្មីរបស់ប្រទេសកម្ពុជា​ និងជាឱកាសបង្ហាញកិត្យានុភាពទៅលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងឡើង។ 

គួរបញ្ជាក់ផងដែរថា ក្រុមការងាររបស់ អិលអូអិលស៊ី មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផ្ទាល់ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាបង្កើតភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ដែលមានបំណងចង់បើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី នៅទីនោះបានភ្លាមៗផងដែរ។​
 
(អត្ថបទពាណិជ្ជកម្ម)
  
 

v













 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com