ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តឹង​ច្រមុះ គួរ​ធ្វើ​ដូចម្តេចខ្លះ ?
08, Mar 2023 , 6:59 am        
រូបភាព
អាការៈ​តឹង​ច្រមុះ​កើតមានឡើង នៅពេល​ដែល​ជាលិកា និង ស​សៃឈា​មនៅ​ក្នុងច្រមុះ ក្លាយ​ជា​ហើម ប៉ោង ជាមួយនឹង​សារធាតុ​រាវ​ជាច្រើន ដែល​វា​អាច​នឹង​បណ្តាល​អោយ​អ្នក​មាន​អារម្មណ៍​ថា តឹង​ណែន​នៅ ក្នុង​ច្រមុះ​។ អាការៈ​តឹង​ច្រមុះ​នេះ ក៏​អាច​កើតឡើង​បាន​ដោយសារតែ ជំងឺ​ផ្តាសាយ​, គ្រុនផ្តាសាយ​, ការ មានប្រតិកម្ម​ជាមួយនឹង​ធូលី​ដី​, លំអង​ផ្កា ឬ ក៏​រោម​របស់​សត្វ​ចិញ្ចឹម ឬ ក៏​វា​អាច​ជា​ការឆ្លើយតប​ទៅនឹង សារជាតិ​ដែល​បង្ក​ការ​រលាក មានដូចជា​ផ្សែង​បារី​ជាដើម​។ មាន​មនុស្ស​មួយចំនួន បាន​មាន​អា​ការៈតឹង ច្រមុះ​នេះ​ជា​រ៉ាំ​រ៉ៃ ដោយ​មិន​មាន​មូលហេតុ​ណា​ច្បាស់លាស់ ហើយ​ស្ថានភាព​នេះ ត្រូវបាន​គេ​ស្គាល់​ថា ការ​រលាក​ច្រមុះ ដោយ​មិន​បង្ក​ឡើង​ដោយសារ​ប្រតិកម្ម​អា​លែ​ហ្សី​។ ការ​តឹង​ច្រមុះ អាច ឬ មិនអាច​កើត មាន​រួម​ជាមួយនឹង ការហូរ​សារធាតុ​រាវ ឬ ហៀរ​សំបោរ ចេញពី​ក្នុង​ច្រមុះ ។​
 
ជាធម្មតា អាការៈ​តឹង​ច្រមុះ គឺ​គ្រាន់តែ​ជា​ការរំខាន​មួយ​ប៉ុណ្ណោះ សម្រាប់​កុមារ​ដែល​មាន​អាយុ​ច្រើន បន្តិច និង មនុស្សពេញវ័យ​។ ប៉ុន្តែ​បញ្ហា​នៃ​ការ​តឹង​ច្រមុះ​នេះ អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ ដែល​ជា​លទ្ធផល ពួកគេ​អាច​នឹង​មាន​ការពិបាក ក្នុងការ​បៅ ឬ ដកដង្ហើម​។​
 
ការ​តឹង​ច្រមុះ ឬ ការ​ហៀរ​សំបោរ ជា​ធម្មតា​វា​អាច​គ្រាន់តែ​ជា​បញ្ហា​រំខាន​មួយ ប៉ុន្តែ​វា​អាច​ជា​សញ្ញា នៃ បញ្ហា​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​វា​នឹង​កាន់តែ​មាន​ភាពគ្រោះថ្នាក់​ចំពោះ​កុមារ​តូចៗ​។​
 
​ធ្វើ​ការទំនាក់ទំនង ទៅកាន់​គ្រូពេទ្យ​ប្រសិនបើ​៖
  • រោគសញ្ញា​របស់​អ្នក​នៅ​បន្ត​មាន ច្រើន​ជាង​រយៈពេល ១០​ថ្ងៃ​។​
  •  អ្នក​មាន​គ្រុនក្តៅ​ខ្លាំង ជាពិសេស ប្រសិនបើ​វា​មាន​រយៈពេល​យូរ​ជាង ៣​ថ្ងៃ​។​
  •  សារធាតុ​រាវ​ដែល​ហូរ​ចេញពី​ច្រមុះ​របស់​អ្នក មាន​ពណ៌​បៃតង និង កើត​មាន​រួម​ជាមួយនឹង ការឈឺ ចាប់​នៅ​ក្នុង​ច្រមុះ ឬ មាន​គ្រុនក្តៅ​។ នេះ​ប្រហែល​អាច​ជា​សញ្ញា នៃ​ការបង្ក​រោគ របស់​ពពួក​បាក់តេរី ។​ 
  • អ្នក​មាន​ជំងឺហឺត ឬ ជំងឺ​ហើម​សួត ។​
  • មាន​ឈាម​ធ្លាក់​លាយ​មក​ជាមួយ សារធាតុ​រាវ​ដែល​ហូរ​ចេញពី​ក្នុង​ច្រមុះ ឬ បន្ត​មាន​ការហូរ សារធាតុ​រាវ​ថ្លា ចេញពី​ក្នុង​ច្រមុះ បន្ទាប់​ពី​អ្នក​មាន​ការរង​ប៉ះទង្គិច​ក្បាល​។​​ធ្វើកាទាក់ទងទៅ​កាន់​គ្រូពេទ្យ​របស់​កូន​អ្នក ប្រសិនបើ​៖
  •  កូនតូច​អ្នកមាន​អាយុ​តិចជាង ២​ខែ និង កំពុង​មាន​គ្រុនក្តៅ​។
  • អាកា​រៈហៀរ​សំ​បោរ និង តឹង​ច្រមុះ​របស់​កូន​អ្នក បាន​ធ្វើអោយ​ពួកគេ​មាន​ពិបាក​ក្នុងការ ដកដង្ហើម និង មិន​អាច​បៅ​បាន​ដូច​ធម្មតា​។​
  •  មុន​ពេល​អ្នក ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ អ្នក​អាច​សាកល្បង​នូវ វិធី​សាមញ្ញៗ​ទាំងនេះ ដើម្បី​ជួយ​សម្រាល ដល់​រោគសញ្ញា​របស់​អ្នក​៖
  • ធ្វើការ​ហឺត​ខ្យល់ និង លេប​ទឹកមាត់ ឬ ធ្វើការ​ញើសសំបោរ​ថ្នមៗ​។​
  • ប្រសិនបើ​ការ​ហៀរ​សំបោរ​នៅតែ​បន្ត​មាន ជា​ការហូរ​ចេញ​នូវ​សារធាតុ​រាវ ជា​ពិសេស​ប្រសិនបើ វា កើត​រួមជាមួយ​នឹង ការ​កណ្តាស់ និង រមាស់ ឬ មានការ​ហូរ​ទឹកភ្នែក នោះ​រោគសញ្ញា​របស់​អ្នក អាចមាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រតិកម្ម​អា​លែ​ហ្សី ហើយ​ប្រភេទ​ឱសថ antihistamine ដែល​មិន ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា អាច​នឹង​ជួយ​អ្នក​បាន​។ តែ​អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ធ្វើ​តាម​ការណែនាំ នៅលើ​សំបក​ថ្នាំ អោយបាន​ត្រឹមត្រូវ​។​
  •  សម្រាប់​ទារក និង កុមារ​តូច អ្នក​អាច​ប្រើ​នូវ​ប្រដាប់​បឺត​ជញ្ជក់​ស្លេស្ម និង ការធ្វើការ​ច្របាច់​វា​ថ្នមៗ ដើម្បី​ជួយ​បឺត​យក​សារធាតុ​រាវ ឬ​ស្មេ​ស្ម ចេញពី​ក្នុង​ច្រមុះ​របស់​ពួកគេ​។​
​អ្នក​អាច​ព្យាយាម​ធ្វើ​នូវ​វិធី​ទាំងនេះ ដើម្បី​ជួយ​សម្រាល​អាការៈ​បន្ទាប់​ពី​ការតឹង​ច្រមុះ គឺ​នៅ​ពេល​ដែល មាន​ស្លេស្ម​ជាច្រើន បាន​ប្រមូលផ្តុំ​នៅ​ខាងក្រោយ​នៃ​បំពង់​ក​របស់​អ្នក​៖
  • ជៀសវាង​ពី​សារធាតុ​រំខាន​មួយចំនួន​មានដូចជា ផ្សែង​បារី និង ការផ្លាស់ប្តូរ​នូវ​កម្រិត​នៃ សីតុណ្ហភាព​ភ្លាមៗ ។​
  • ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន​។​
  • ប្រើ​ម៉ាស៊ីន​ផ្តល់​សំណើម​។​
  •  ប្រើ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​បាញ់ ឬ លាង​សំអាត​៕​
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com