ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ រដ្ឋមន្ត្រីកិច្ចការនារី និងរដ្ឋមន្ត្រីវប្បធម៌ នៅបន្តតំណែង ក្នុងអាណត្តិទី៧ ទៀត
07, Mar 2023 , 11:29 am        
រូបភាព
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តកាន់តំណែង ក្នុងអាណត្តិទី៧ ទៀត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបែបនេះ នៅក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី៧ មីនា។


«ស្ត្រីជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនត្រូវបានផ្លាសប្ដូរទេ គឺបន្តការងារតទៅទៀត»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបន្ថែមថា ក្នុងនាមមេដឹកនាំកម្ពុជា ៤៣ឆ្នាំមកនេះ សម្ដេច មើលឃើញពីការដឹកនាំដ៏ល្អរបស់ក្រសួងកិច្ចការនារី ក៏ដូចជាមេដឹកនាំស្ត្រីទាំងឡាយទៀត។

Tag:
 ហ៊ុន សែន
  នយោបាយ
  សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com