ជាតិ
តើយុវជនបានដឹងអ្វីខ្លះពី «ទិវាសិទ្ធិនារី»?
08, Mar 2023 , 9:29 am        
រូបភាព
ដោយ:
ថ្ងៃ៨មីនា ជាថ្ងៃរំលឹកខួបលើកទី១១២ នៃសិទ្ធិនារីនៅលើពិភពលោក ដែលបានទាមទារសិទ្ធិស្មើបុរស។ ដើមទងនៃរឿងនេះ បានកើតឡើងកាលពីចុងសតវត្សរ៍ទី១៩ ដែលនារី និងកុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ថៅកែរោងចក្រកៀបសង្កត់ បង្ខំឱ្យធ្វើការលើសម៉ោងជារៀងរាល់ថ្ងៃ តែប្រាក់ឈ្នួលបានតិចតួចបំផុត។


ដោយសារតែមានការកៀបសង្កត់ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ នៅ​ថ្ងៃទី ៨មីនា ឆ្នាំ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យបន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ 
 
 
ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារីជា​ពលករ​នៅ​ប្រទេស​អាល្លឺម៉ង់ ដោយពេលនោះ ក៏មានយុវនារី៣​រូប​ដ៏​ល្បីល្បាញ ​គឺ អ្នកស្រី ក្លា​រ៉ា ហ្សេតគិន ជនជាតិ​អាល្លឺម៉ង់ និង រ៉ូសា លូហ្សេមប៊ើក ជនជាតិ​ប៉ូឡូញ ដែល​បាន​រួម​គ្នា​​ជាមួយ​អ្នកស្រី គ្រុប​ស្កា​យ៉ា (​ភរិយា​លោក​ឡេ​នី​ន​) ក្នុងការបំផុស​ចលនា​បង្កើត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​
 
រហូតដល់ឆ្នាំ១៩១០ ក៏បានធ្វើសន្និបាត​អន្តរជាតិ​នារី ​​នៅ​ទីក្រុង​កូ​ប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក ដែលមាន​ប្រទេស ១៧ ចូលរួម ហើយបានសម្រេច​យក​ថ្ងៃ ៨ មីនា ជាថ្ងៃ “​ទិវា​នារី​អន្តរជាតិ​” ។ ចាប់តាំងពី​ថ្ងៃ​នោះមក ថ្ងៃ៨មីនា​ បាន​ក្លាយទៅជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឭក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី និងទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី​។​ 
 
នាងខ្ញុំ ញឹក សំអូន សហការីសារព័ត៌មានឌីជីថលថ្មីៗ បានសួរពីចាប់ណាប់អារម្មណ៍របស់សិស្សនារីៗ និងយុវជន ដើម្បីចង់ដឹងថា តើពួកគេបានដឹងអ្វីខ្លះ ដែលទាក់ទងការប្រារព្ធឡើងនៃសិទ្ធិនារីអន្តរជាតិ?  ដូច្នេះសូមទស្សនាវីដេអូដូចតទៅ៖
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com