ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​រលាក​សរសៃឈា.ម​គឺជា​អ្វី​?
09, Mar 2023 , 6:59 am        
រូបភាព
ជំងឺ​រលាក​សរសៃឈាម​គឺជា​ការ​រលាក​សរសៃឈាម​នៅក្នុង​ខ្លួន​។ ជំងឺ​រលាក​សរសៃឈាម​អាច​ប៉ះពាល់​លើ​សរសៃឈាម​តូចៗ​, ក៏​ដូចជា​សរសៃឈាម​មធ្យម ឬ​សរសៃឈាម​ធំ​ផង​ដែរ​។ ប្រសិនបើ សរសៃឈាម​ដែល​មាន​ការ​រលាក​ត្រូវ​បាន​ថយចុះ​, នោះ​ជាលិកា​ដែល​ទទួល​ឈាម​ពី​សរសៃឈាម​នោះ​ចាប់ផ្តើម​ស្លាប់​។​
 
​តើ​ជំងឺ​រលាក​សរសៃឈាម​បណ្តាលមកពី​អ្វី​ខ្លះ​?
​ក្នុង​ករណី​ភាគច្រើន​, មូលហេតុ​ពិតប្រាកដ​នៃ​ការ​រលាក​សរសៃឈាម​មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​, វា​ត្រូវ​បាន​គេ​ដឹង​យ៉ាងច្បាស់​ថា ប្រព័ន្ធ​ភាពស៊ាំ​មាន​មុខងារ​សំខាន់​ក្នុង​បញ្ហា​នេះ​។ ខណៈពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​សកម្មភាព​ជា​ធម្មតា​ប្រឆាំង​នឹង​មេរោគ​, ជួន​កាល​វា​អាច​ក្លាយ​ជា​មាន​សកម្មភាព​ខ្លាំង និង​ប្រឆាំង​នឹង​ខ្លួន​របស់​អ្នក​ផ្ទាល់​។ ក្នុង​ករណី​ភាគច្រើន​នៃ​ជំងឺ​រលាក​សរសៃឈាម​, បញ្ហា​បណ្តាល​អោយ​មាន​ប្រតិកម្ម​អាឡែស៊ីនៅ​ក្នុង​ជញ្ជាំង​នៃ​សរសៃឈាម​។ សារធាតុ​ដែល​បណ្តាល​អោយ​មាន​ប្រតិកម្ម​អាឡែ​ស៊ី​ត្រូវបាន​គេ​ហៅថា អង់​ទី​សែន​។ ជួនកាល ថ្នាំ ឬ​ជំងឺ​មួយចំនួន​អាច​ជម្រុញ​អោយ​មាន​ប្រតិកម្ម​របស់​អង់​ទី​សែន និង​ចាប់ផ្តើម​ដំនើរការ​នោះ​។​
 
តើ​ជំងឺ​រលាក​សរសៃឈាម​ស្តែង​ចេញ​ជា​អាការៈ​អ្វីខ្លះ​?
​រោគសញ្ញា​ជាទូទៅ​នៃ​ជំងឺ​រលាក​សរសៃឈាម​រួមមាន​៖
– ឡើង​កន្តួលក្រហម​
– អស់កម្លាំង​
– ខ្សោយ​
– គ្រុ​នក្តៅ​
– ឈឺ​សន្លាក់​
– ឈឺ​ពោះ​
– បញ្ហា​តម្រងនោម (​ទឹកនោម​មាន​ពណ៌​ខ្លាំង​)
– បញ្ហា​សរសៃវិញាណ (​ស្ពឹក​, ខ្សោយ​, ឈឺ​)
 
​រោគសញ្ញា​បន្ថែម​អាច​កើតមាន អាស្រ័យ​លើ​តំបន់​ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​រលាក​សរសៃឈាម​។ ប្រសិនបើ​សរសៃឈាម​ដែល​មាន​ការ​រលាក​គឺ​តូច​, សរសៃឈាម​អាច​បែក ឬ​បង្កើតអោយមាន​តំបន់​តូចៗ​នៃ​ការ​ហូរឈាម​នៅក្នុង​ជាលិកា​។ តំបន់​ទាំងនោះ​នឹង​កើត​ចេញ​ជា​ដុំ​ក្រហម​តូច​នៅលើ​ស្បែក​។ ប្រសិនបើ​សរសៃឈាម​ធំ​ត្រូវបាន​រលាក​, វា​អាច​ធ្វើអោយ​ហើម និង​ចេញ​ជា​ដុំ​ពក​ធំ​ដែល​អាច​នឹង​ដឹង​ប្រសិនបើ​សរសៃឈាម​ឈាម​កៀក​នឹង​ផ្ទៃ​នៃ​ស្បែក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com