ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីសុខាភិបាល បង្គាប់ឲ្យដើរពិនិត្យមើលគ្លីនិកកែសម្ផស្សជាប្រចាំ ក្រោយមានករណីស្លាប់
08, Mar 2023 , 3:19 pm        
រូបភាព
លោក ម៉ម ប៊ុនហេង ថ្លែងក្នុងពិពីបិទសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
លោក ម៉ម ប៊ុនហេង ថ្លែងក្នុងពិពីបិទសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យមន្រ្តីមន្ទីរសុខាភិបាលតាមរាជធានី-ខេត្ត ឲ្យចុះត្រួតពិនិត្យ «ជាប់ជាប្រចាំ» នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរទេព្យឯកជន ជាពិសេសមជ្ឈមណ្ឌលកែសម្ផស្ស។ នេះបើតាមលិខិតរបស់លោករដ្ឋមន្រ្តី ដែលផ្ញើជូនអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។


លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង លើកឡើងថា ការចុះដើរមើលតាមមន្ទីរសុខាភិបាលជាប់ជាប្រចាំបែបនេះ គឺដើម្បីធានាសេវាសុខាភិបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេស វិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់។ លោក សរសេរក្នុងលិខិតដូច្នេះថា៖«ក្រសួងសុខាភិបាល និងក្រុមគណៈវិជ្ជាជីវៈសុខាភិបាល នឹងជួយបណ្តុះបណ្តាលតាមការចាំបាច់ដល់មន្ទីរសុខាភិបាល អំពីការងារត្រួតពិនិ្យ តាមដាន និងអភិបាលកិច្ច ផ្នែកគ្លីនិកនៅគ្រប់មូលដ្ឋាន […]»។ 
 
សូមរម្លឹកថា កាលពីសប្តាហ៍មុន គឺនៅថ្ងៃទី៣មីនា មានស្រ្តីម្នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងកំពុងវះកាត់សុដន់ នៅគ្លីនិក១កន្លែងក្នុងរាជធានភ្នំពេញ។ ក្រោយមក១ថ្ងៃ រដ្ឋមន្រ្តីសុខាភិបាល ក៏ចេញសេចក្តីសម្រេចស្តីពីការបិទគ្លីនិកនោះចោលតែម្តង៕  
 

Tag:
 គ្លីនិកកែសម្ផស្ស
© រក្សាសិទ្ធិដោយ thmeythmey.com