កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Bayern និង AC Milan ចាប់ដៃគ្នាឡើងវគ្គ៨ក្រុម ឯ PSG និង​ Spurs ហាលអាវ
09, Mar 2023 , 10:00 am        
រូបភាព
Paris St Germain ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយបន្តចាញ់ Bayern Munich នៅជំនួបជើងទីពីរក្នុងលទ្ធផល ២-០។ AC Milan បានទម្លាក់ Tottenham Hotspur ឡើងទៅវគ្គ៨ក្រុម ក្រោយលទ្ធផលស្មើ ០-០ នៅជើងទី២។


Eric-Maxim Choupo-Moting អតីតកីឡាករ PSG ជាអ្នកស៊ុតគ្រាប់នាមុខឱ្យម្ចាស់ផ្ទះ Bayern Munich នៅនាទី៦១ មុនពេល Serge Gnabry ដែលប្តូរចូល Kingsley Coman សម្រេចគ្រាប់ទី២នៅនាទី៨៩។ ទាំងពីគ្រាប់របស់ក្រុមអាល្លឺម៉ង់ សុទ្ធតែកើតឡើងដោយសារកំហុសរបស់ខ្សែបម្រើ PSG កីឡាករ Marco Verratti។
 
ដោយជើងទី១នៅទឹកដីក្រុមបារាំង ក្រុម Bayern Munich ឈ្នះ ១-០ ដូច្នេះសរុបទាំងពីរជើងក្រុមលោក Julian Nagelsmann យកឈ្នះក្រុមលោក Christophe Galtier ៣-០។ តាមរយៈលទ្ធផលនេះ Bayern Munich កក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌកំពូលអឺរ៉ុប។
 
Spurs ជាក្រុមទី៤បន្ទាប់ពី Dortmunt, Club Brugge និង PSG ដែលហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយប្រចាំរដូវកាល ២០២២-២៣ ក្រោយបានត្រឹមស្មើជាមួយ AC Milan ០-០ នៅដីខ្លួនឯង។ កាលពីជើងទី១ នៅទឹកដីអ៊ីតាលី San Siro ក្រុម AC Milan បានយកឈ្នះ ១-០។ AC Milan ជាក្រុមទី៤ បន្ទាប់ពី Benfica, Chelsea និង Bayern Munich ដែលកក់សំបុត្រទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com