ជាតិ
អត្ថបទពាណិជ្ជកម្ម
“សមិទ្ធិផល” ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក បញ្ចប់គម្រោងសំណង់ស្ថាបត្យកម្ម ហាយហ្គាង ហ្គ្រេន ហូថេល ដោយជោគជ័យ
11, Mar 2023 , 2:29 pm        
រូបភាព
គម្រោងអគារ ហាយហ្គាង ហ្គ្រេន ហូថេល របស់ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក ដែលមានទីតាំងស្ថិតនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ខេត្តសីហនុ នៃព្រះរាជាណាច​ក្រកម្ពុជាបានបញ្ចប់គម្រោងស្ថាបត្យកម្មជោគជ័យជាស្ថាពរ ដែលមានន័យថា គម្រោងស្ថាបត្យកម្មទាំងមូល នឹងក្លាយជាកំណត់ត្រាជោគជ័យជំហានដំបូងស្របតាមការគោលដៅរបស់ខ្លួន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។ 
 
ដើម្បីជាការអបអរសាទរ លោក ហេង តុង តំណាងឲ្យប្រធានប្រឹក្សាភិបាល  ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក និង ក្រុមហ៊ុន ហាយហ្គាង ហ្គ្រេន ហូថេល មានកិតិ្តយសសូម​អញ្ជើញ​អ្នកសារព័ត៌មានមកពីគ្រប់​មជ្ឈដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកម៉ៅការសាងសង់ទាំងអស់ មេត្តាផ្តល់កិត្តិយសអញ្ជើញចូលរួមពិសារភោជនីអាហារដើម្បីជាកិច្ចអបអរសាទរនៅ មណ្ឌលកំសាន្តឆ្នេរសមុទ្រ របស់ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ។
 


គម្រោងក្រុមហ៊ុន ​ហាយហ្គាង ហ្គ្រេន ហូថេល នឹងផ្តោតទៅជាសណ្ឋារគារ កម្សាន្តឆ្នេរសមុទ្រលំដាប់ផ្កាយប្រាំ និងជាទីកម្សាន្តអេនធើធេនម៉ិនលំដាប់ខ្ពស់ និងធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុន ហ្គោលដេន សាន់ ស្កាយ អេនធើ   ធេនម៉ិនជាម្ចាស់ទុនផ្ទាល់តែម្នាក់ក្នុងការវិនិយោគ។ សរុបមកដល់បច្ចុប្បន្ន ការវិនិយោគសរុបលើគម្រោងមួយនេះចំណាយដើមទុនរហូតដល់ទៅ ៤៨៥ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៤0,0០0 ម៉ែត្រការ៉េ (មិនរាប់បញ្ចូលផ្ទៃដីផ្លូវព័ទ្ធជុំវិញគម្រោង) នៃផ្ទៃដីសាងសង់សរុបប្រហែល ៤៧0,000ម៉ែត្រការ៉េ អគារកម្ពស់ ១៥០ម៉ែត្រ ដែលមានចំនួន៣៤ជាន់ពីផ្ទៃដី និងជាន់ក្រោមដី ១ជាន់។
 


គម្រោងនេះរួមបញ្ចូលគ្នាដោយទីកម្សាន្តចម្រុះដូចជា ទីទេសចរណ៍សម្រាកកម្សាន្ត ផ្សារទំនើប កន្លែងបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរណ៍ ភោជនីយដ្ឋានចម្រុះ ផ្តល់សេវាជំនួញធុរះកិច្ច និង ភ្ញៀវទេសចរណ៍ចម្រុះគ្រប់លំដាប់ថ្នាក់។ គម្រោងអគារមួយនេះ  មានបន្ទប់សម្រាប់​ទទួល​ភ្ញៀវ​សរុបរហូតទៅដល់​ជាង ២,000បន្ទប់ ​បំពាក់​ទៅដោយបន្ទប់ខារ៉ាអូខេ សូណា ស៉្បា សាលពាណិជ្ជកម្ម ហាងលក់ទំនិញរួចពន្ធ ភោជនីយដ្ឋាន២៤ម៉ោង និងភោជនីយដ្ឋានល្បីៗប្រចាំតំបន់ផងដែរ។ ជាមួយគ្នានេះដែរក៏មាន ដូចជាសាលលេងហ្គេម និងសាលអេនធើធេនម៉ិនកម្សាន្តដែលមានទំហំរហូតទៅដល់ ៨0,000 ម៉ែត្រការ៉េ និងសាលសម្រាប់រៀបចំពិធីជប់លៀងធំទូលាយ មានទំហំជាង មួយម៉ឺនម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានជាង ៣,000 នាក់ដោយបំពាក់ប្រព័ន្ធគ្រប់គ្រងសម្លេងចម្រុះយោងតាមតម្រូវការរបស់ភ្ញៀវផ្សេងៗគ្នា ជាមួយនឹងការផ្តល់នៅសេវាកម្មដែលមានគុណភាពខ្ពស់។
 


បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​បាន​ឲ្យ​ដឹង​ថា ​ហាយហ្គាង ហ្គ្រេន ហូថេល ​គ្រាន់​តែ​ជា​គម្រោង​សំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗដទៃទៀត​របស់ ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.កតែប៉ុណ្ណោះ។ គម្រោងសាងសង់អាគារសរុបរបស់ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក មានទំហំប្រមាណប្រហែល ១,០៥ លានម៉ែត្រការ៉េ។ ក្រៅពីគម្រោងសណ្ឋាគារ ក្រុមហ៊ុនមានគម្រោងផ្សេងៗដូចជា ​អាផាតមិនគយគន់​​សមុទ្រ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ កំពង់ផែទេសចរណ៍មាត់​សមុទ្រ និង​ប្រភេទ​អាជីវកម្ម​ផ្សេង​ទៀតជាពហុគម្រោងខ្នាតធំ ដែលត្រូវសាងសង់ឡើងដោយមានផ្នត់គំនិតរួមបញ្ចូលគ្នាតែមួយទាំងទីលំនៅដ្ឋានស្នាក់នៅ ការិយាល័យ ការកម្សាន្តលំហែ និងផែនកម្សាន្តពាណិជ្ជកម្ម។ យើងសង្ឃឹមយ៉ាងមុតមាំថាបន្ទាប់ពីគម្រោងទាំងមូលបានបញ្ចប់ ទីតាំងគម្រោងនឹងក្លាយជាទីកម្សាន្តទេសចរណ៍ដែលពេញនិយម និងជាភូមិសាស្រ្តដ៏គួរឲ្យកត់សម្គាល់មួយក្នុងខេត្តព្រះសីហនុ។ សូមរង់ចាំដោយមេត្រីភាព!
 






© រក្សាសិទ្ធិដោយ thmeythmey.com