ជាតិ
លោក ចាន់ សេងឡា ឡើងជាអគ្គនាយករដ្ឋាករទឹកស្អាតស្វយ័តសៀមរាប
11, Mar 2023 , 4:39 pm        
រូបភាព
លោក ចម ប្រសិទ្ធ (ឆ្វេង) ប្រគល់ការតែងតាំងលោក ចាន់ សេងឡា (ស្ដាំ) ជាអគ្គនាយករដ្ឋាករទឹកស្អាតស្វយ័តសៀមរាប នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ មីនា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
លោក ចម ប្រសិទ្ធ (ឆ្វេង) ប្រគល់ការតែងតាំងលោក ចាន់ សេងឡា (ស្ដាំ) ជាអគ្គនាយករដ្ឋាករទឹកស្អាតស្វយ័តសៀមរាប នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ មីនា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ លោក ចាន់ សេងឡា អគ្គនាយករង ត្រូវបានតែងជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៦។ លោក សេងឡា ឡើងជំនួសលោក ឃុត វុត្យារិទ្ធ ដែលតែងតាំង​ជា​ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តសៀមរាប។
 
ពិធីប្រកាស និងផ្ទេរមុខតំណែងនេះ ធ្វើឡើងនារសៀលថ្ងៃទី១០ មីនា ដោយមានការចូលរួមពី លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានលើកសរសើរចំពោះសមិទ្ធផលដែលកើតមានក្រោមការដឹកនាំ ពីអគ្គនាយកដែលទើបអស់អាណត្តិ។ 
 
តាមរយៈបទពិសោធន៍យូរឆ្នាំរបស់អគ្គនាយកថ្មី លោក ចម ប្រសិទ្ធ មានសុទ្ធិដិនិយមថា  នឹងបន្តអភិវឌ្ឍន៍អង្គភាពទឹកស្វយ័តសៀមរាបឱ្យកាន់តែរីកចម្រើន ក្នុងគោលដៅសម្រេចបាន ឆ្នាំ២០២៥ ទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ និងឆ្នាំ២០៣០ មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា៕
 
 
 
 

Tag:
 ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com