ជាតិ
ភ្លើងឆេះព្រះរាជដំណាក់ខេត្តសៀមរាប ត្រូវបានរលត់ទាំងស្រុងហើយ!
13, Mar 2023 , 12:30 am        
រូបភាព
ភ្លើងឆេះព្រះរាជដំណាក់តូចក្បែរព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប ត្រូវបានរលត់ទាំងស្រុងហើយ នាវេលាម៉ោងប្រមាណ១២អធ្រាត្រ ឈានចូលថ្ងៃទី១៣មីនា។ បើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប ហេតុការណ៍ភ្លើងឆេះព្រះរាជដំណាក់នេះ បានកើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី១២មីនា។ ការឆេះនេះ អាជ្ញាធរមិនទាន់ដឹងមូលហេតុឡើយ។ «យើងពិតជាសោកស្តាយ ចំពោះអគ្គីភ័យដែលបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង ១០:០៥នាទីយប់។ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង»។  លោក ទៀ សីហា បង្ហោះសារបែបនេះនៅលើទំព័រហ្វេសប៊ុក បន្ទាប់ពីភ្លើងឆេះព្រះរាជដំណាក់ ត្រូវបានរលត់ទាំងស្រុង។

© រក្សាសិទ្ធិដោយ thmeythmey.com