ជាតិ
អត្ថបទពាណិជ្ជកម្ម
ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា
13, Mar 2023 , 5:00 pm        
រូបភាព
កុំខកខានឱកាសដ៏ពិសេសនេះ! យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយ័តករមូលបត្រកម្ពុជា ហើយឥឡូវនេះ យើងកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣។

ហេតុអ្វីបានជានេះជាឱកាសដ៏អស្ចារ្យ?
 
ការវិនិយោគជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានន័យថាជាការបើកសាលារៀនដែលមានគុណភាពបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា ដែលជាអ្នកត្រូវការខ្លាំងបំផុត។ ឥឡូវនេះយើងមាន ១៥ សាខា ហើយគោលដៅរបស់យើង គឺត្រូវឈានឱ្យដល់ ១៦០ សាខា។ ពេលនេះសាធារណជន ជាពិសេសអ្នកអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សយើង អាចចូលរួមក្នុងដំណើររីកចម្រើនរបស់យើងបាន។
  


តើអ្វីធ្វើឱ្យ MJQE ក្លាយជាស្ថាប័នអប់រំដ៏ពិសេស?
 
យើងមានមោទកភាពយ៉ាងខ្លាំង ក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោក ហើយយើងជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយយើងបន្តផ្តល់សេវាកម្មដ៏ល្អ ដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា។ ដោយសារតែតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជាមានការកើនឡើង​ យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់យកការពង្រីកទីផ្សារ។ សូមចូលទៅកាន់គេហទំព័ររបស់យើង ដើម្បីឈ្វេងយល់បន្ថែមអំពី ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងលោក គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។



ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានគេស្គាល់សម្រាប់គុណភាព វិន័យ និងសេវាកម្មដ៏ឆ្នើម ហើយគណៈគ្រប់គ្រងប្រកបដោយថាមពលរបស់យើង បានផ្តោតសំខាន់លើបណ្តាញអប់រំដ៏ល្អបំផុត ធំជាងគេបំផុត និងមានទទួលខុសត្រូវបំផុតក្នុងសង្គមកម្ពុជា។
 
តើគ្រួសារដែលមានជីវភាពមធ្យម នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ​ ពីការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ?
 
នរណាក៏អាចវិនិយោគនៅលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ក្លាយជាម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងទទួលបានអត្ថប្រយោជន៍ ពីការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនបានដែរ។ ភាគហ៊ុន នឹងមានតម្លៃសមរម្យ ដែលសមស្របនឹងជីវភាព និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
  


ភាគរយនៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់
 
ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣។ សូមកក់ទុក ឬស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការបោះផ្សាយលក់សាធារណៈចាប់ផ្តើម ពីព្រោះចំនួនភាគហ៊ុនមានកំណត់! 
 
ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការ នៅចុងខែមីនា ឆ្នាំ២០២៣៕












(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com