កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងក្រុមហ៊ុន វែរីវើដស៍ បានចុះអនុស្សរណៈយោគយល់ ជាមួយគ្នាក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី របស់ក្រុមហ៊ុនវែរីវើដស៍ នៅតាមសាខារបស់ធនាគារ អ៊ូរី។
ម៉ូតូអគ្គិសនី មានភាពសំខាន់ក្នុងការប្រើថាមពលស្អាត ទៅកាន់វិស័យដឹកជញ្ជូន។ វាផ្តល់ថាមពលដល់យានយន្ត ដោយជំនួសការប្រើឥន្ធនៈមកជាការប្រើអគ្គិសនីជាប្រភពថាមពលសម្រាប់យានយន្ត។ ម៉ូតូអគ្គិសនី មិនត្រឹមតែជួយសន្សំសំចៃក្នុងការចំណាយប៉ុណ្ណោះទេ វាថែមទាំងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

កម្មវិធីនេះមានការអញ្ជើញជាគណធិបតីពី លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី និងគណៈគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបុគ្គលិកផងដែរ។ ដោយឡែកពីក្រុមហ៊ុន វែរីវើដស៍ មានការចូលរួមជាតំណាង ពីលោក គីម សុងអ៊ូ ដែលជាអគ្គនាយកប្រតិបត្តិ និងបុគ្គលិកផងដែរ។ ពិធីនេះ ត្រូវបានប្រារព្ធនៅ ទីស្នាក់ការកណ្តាលធនាគារ អ៊ូរី នៅ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធី លោក គីម ហុងជូ បាននិយាយថា ធនាគារ អ៊ូរី (ខេមបូឌា) តែងតែខិតខំស្វែងរកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ក្រោមពាក្យស្លោក “ធនាគារដែលរីកចម្រើនជាមួយនឹងប្រជាជនកម្ពុជា”។ តាមរយៈការចុះអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុនវែរីវើដស៍, ធនាគារ អ៊ូរី (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន ដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី។ នាពេលខាងមុខ ស្ថាប័នទំាំងពីរ ក៏នឹងបន្តសហការជាមួយគ្នាសម្រាប់សេវាកម្មផ្សេងៗទៀតផងដែរ។

លោកបន្តទៀតថា ការចុះអនុស្សរណៈយោគយល់នេះមានគោលបំណង គាំទ្រដល់សកម្មភាព ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការកើនឡើងកម្ដៅផែនដី។ យើងសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈយោគយល់នេះ នឹងអាចផ្ដល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់បរិស្ថាន និងសង្គមរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ តាមរយៈការគាំទ្រនេះ ធនាគារ អ៊ូរី (ខេមបូឌា) នឹងបន្ដរីកចម្រើនជាមួយប្រជាជនកម្ពុជាប្រកបដោយភាពរឹងមំា និងចីរភាព។
លោក គីម សុងអ៊ូ ជាអ្នកតំណាងឲ្យក្រុមហ៊ុន វែរីវើដស៍ បានបញ្ជាក់ថា ក្រុមហ៊ុន វែរីវើដស៍ កំពុងធ្វើការលើការកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃយានយន្តអគ្គិសនី ដែលយើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា អាចចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ដោយសហការជាមួយនឹងធនាគារ អ៊ូរី ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកថ្មយានយន្តអគ្គិសនី នឹងបន្ដកើនច្រើនកន្លែងទៀតនៅទូទំាងប្រទេសកម្ពុជា ដោយចាប់ផ្ដើមនៅក្រុងសៀមរាប និងក្រុងភ្នំពេញ។ លើសពីនេះ ក្រុមហ៊ុន វែរីវើដស៍ ក៏កំពុងរៀបចំវេទិកានៃវប្បធម៌ ដែលគ្មានការសាយភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីឲ្យប្រជាជន អាចចូលរួមយ៉ាងសកម្មជាមួយនឹងយើងផងដែរ។ ហើយវាពិតជារឿងដ៏គួរឲ្យសោមនស្សរីករាយខ្លំាងណាស់ ដែលធនាគារ អ៊ូរី នឹងក្លាយជាចំណែកមួយនៃកិច្ចការទំាងនេះជាមួយយើង។

យោងតាមកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចំាកម្ពុជា (UNDP Cambodia) បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបញ្ចូលយានយន្ដអគ្គិសនី (EV) ទៅក្នុងគោលនយោបាយដឹកជញ្ជូនរបស់ប្រទេស ដោយផ្តោតលើទីក្រុង។ ទីក្រុងនានា ដែលមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់រថយន្ដអគ្គិសនី (EV) ជាមួយនឹងផ្លូវក្រាលកៅស៊ូ ប្រភពអគ្គិសនីដែលអាចទុកចិត្តបាន និងចំនួនស្ថានីយ៍សាកថ្មដែលកំពុងកើនឡើង។ យុទ្ធសាស្ត្រអព្យាក្រឹតភាពនៃការសាយភាពកាបូន រយៈពេលវែងរបស់កម្ពុជា បានដាក់ជូនអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែធ្នូកន្លងទៅ រួមមានការសន្យាថានឹងមានរថយន្ត EV និងរថយន្តក្រុងចំនួន ៤០% និងម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ ២០៥០។
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិ ក្នុងឆ្នាំ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅឆ្នាំ២០០៤។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២០ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្ន17B6២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប១,៤ ពាន់លាន សំពៀតឥណទាន ១,១៨២ លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើ រហូតដល់ ៣៤៥ លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”
អត្ថបទពាណិជ្ជកម្ម


