ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ Smart Axiata​ បន្តដំណើរជោគជ័យជាង១៤ឆ្នាំ​ តាមរយៈដំណើរការ ល្អឥតខ្ចោះ​​ ប្រកបដោយនិរន្តរភាព
14, Mar 2023 , 11:59 am        
រូបភាព
ភ្នំពេញ​​​ - ថ្ងៃទី ១៣​ មីនា ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ​​​បានរំលឹកឡើងវិញពីសមិទ្ធផលរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា​ រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស​ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។​

ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយខ្លួន ជាទូរគមនាគមន៍លេខ១ នៅកម្ពុជា​   ភាពជោគជ័យរបស់ក្រុមហ៊ុន Smart តែងតែផ្តោតសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រកបដោយនិរន្តរភាព​​ ដើម្បីបង្កើតជាប្រយោជន៍រួម​យូរអង្វែង ដល់ប្រជាជន និងសហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សរភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថលពោរពេញដោយភាពច្នៃប្រឌិត។
 


ការវិវត្តពីចំណុចចាប់ផ្តើមយ៉ាងសាមញ្ញទៅកាន់កេរ្តិ៍ឈ្មោះល្បីល្បាញ​

ក្រុមហ៊ុន Smart Axiata បានចាប់ផ្តើមដំណើរការក្នុងវិស័យទូរគមនាគន៍កម្ពុជា​ កាលពីខែកុម្ភៈ ឆ្នាំ ២០០៩ ក្រោមឈ្មោះ «Smart Mobile»។ ​ទោះជាការចាប់ផ្តើមដំបូងមានភាពសាមញ្ញក៏ដោយ ​​​បន្តិចម្ដងៗ ក្រុមហ៊ុនកាន់តែមានភាពលេចធ្លោតាមរយៈគោលការណ៍អាជីវកម្មថ្មីៗ និងទំនើប ដែលរួមមានតម្លៃសមរម្យ សេវាកម្មគួរឲ្យទាក់ទាញ និង្តយុទ្ធសាស្រ្តផ្តោតលើអតិថិជន។
 
នៅដើមឆ្នាំ ២០១៣ ​ក្រុមហ៊ុន ​Smart បានរួមបញ្ចូលគ្នាជាមួយ Hello Axiata ហើយបានក្លាយជា​ «Smart Axiata»​ ដែលបានប្រែខ្លួនជាប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេទីពីរនៅក្នុងព្រះរាជាណាចក្រ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Smart Axiata ក៏បានក្លាយជាផ្នែកមួយនៃ Axiata Group ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគន៍ធំជាងគេនៅអាស៊ី ដែលមានអតិថិជនជាង ១៥០ លាននាក់នៅទូទាំង ១១ ប្រទេស​ នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផងដែរ។​
 
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd. គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៉ិនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង 25 ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រ ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩។​
 
ផលិតផល និងសេវាកម្មរបស់ Smart Axiata តែងតែទទួលបាននូវការគាំទ្រ ជាពិសេសពីសំណាក់យុវវ័យជំនាន់ក្រោយ ដែលនិយមនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនានា។​

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា​ « Smart តែងតែព្យាយាមក្នុងការអភិវឌ្ឍ​ និងការបង្កើតថ្មី​ ដើម្បីផ្តល់ជូននូវគុណតម្លៃពិសេសទៅកាន់អតិថិជន ភ្នាក់ងារលក់រាយ ដៃគូអាជីវកម្ម​ និងភាគីពាក់ព័ន្ធផ្សេងៗ។ ​យើងរក្សានូវគុណតម្លៃរបស់យើងជាអាជីវកម្មដែលមានទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តដ៏ល្អរបស់យើង សុចរិតភាព និងតម្លាភាពដែលមិនអាចកាត់ថ្លៃបាន។»
 
លោកក៏បានបន្តទៀតថា​​ «ជាមួយនឹងកម្លាំងចិត្តពី​ភាពជោគជ័យជាបន្តបន្ទាប់របស់យើង​ យើងនឹងខិតខំប្រឹងប្រែង បន្តទៀតដើម្បីធានាឲ្យមានការផ្លាស់ប្តូរយូរអង្វែង និងនិរន្តរភាព តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ។»


 
អាជីវកម្មនាំមុខនៅកម្ពុជាក្នុងការផ្លាស់ប្តូរទៅកាន់យុគសម័យឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព

និរន្តរភាព គឺជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Smart។ គោលការណ៍និរន្តភាពរបស់ក្រុមហ៊ុន Smart គឺស្របតាមគោលការណ៍របស់សម្ព័ន្ធក្រុមហ៊ុនេ Axiata Group ដែលផ្អែកលើសសរស្តម្ភចំនួនបួន៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការបណ្តុះបណ្តាលធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោកនិងសង្គម។ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានបោះពុម្ពផ្សាយនូវរបាយ​ការណ៍និរន្តរភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរបាយការណ៍ដំបូងបង្អស់​ត្រូវ​បានចេញផ្សាយក្នុងឆ្នាំ ២០១៤ ស្របពេលដែលក្រុមហ៊ុន Smart​ បានមានប្រតិបត្តិការអស់រយៈពេល ៥​ ឆ្នាំហើយ ។
 
របាយការណ៍និរន្តរភាពចុងក្រោយរបស់ក្រុមហ៊ុន Smart Axiata បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Smart បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទឹកប្រាក់សរុប ៤១៦ លានដុល្លារជាតម្លៃបន្ថែមសរុប (GVA) ក្នុងឆ្នាំ ២០២១។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនក៏បានរួមចំណែកជាទឹកប្រាក់ចំណូលរបស់សរុបខ្លួនជាង ២% សម្រាប់មូលនិធិកាតព្វកិច្ចសេវាសកល (USOF) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្ន  និងជាទឹកប្រាក់ចំនួន ១% នៃប្រាក់ចំណូលសរុបសម្រាប់មូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងអក្ខរកម្មឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 
លោក Ziad Shatara បានមានប្រសាសន៍ថា៖«យើងពិតជាមានមោទកភាពជាខ្លាំង ដែលបានចូលរួមចំណែក​កសាងវិស័យសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រ​​កម្ពុជា ក៏ដូចជានាំមកនូវគុណតម្លៃល្អឯកសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។»
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Smart តែងតែចូលរួមសម្រាលបន្ទុកប្រជាជនកម្ពុជា នៅក្នុងគ្រាលំបាក។នៅពេលជំងឺកូវីដ-១៩បានរីករាតត្បាត ​ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានផ្សព្វផ្សាយយុទ្ធនាអំពីជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលទៅកាន់អតិថិជនចំនួន ៧ លាននាក់ផងដែរ។ ​ នៅក្នុងពេលដំណាលគ្នាផងដែរ ក៏មានការបង្កើតមូលនិធិ  ១លានដុល្លាអាមេរិក ដើម្បីចូលរួមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះជាងគេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានចូលរួមក្នុងការរៀបចំមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដោយផ្តល់នូវស្បៀងអាហារ រួមទាំងធានានូវបណ្តាញសេវាទូរស័ព្ទ ដោយមិនមានភាពរអាក់រអួលផងដែរ។
 
ក្រុមហ៊ុន Smart បន្តលើកកម្ពស់និរន្តរភាពក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន​។ គិតត្រឹមដំណាច់ឆ្នាំ 2021  ស្ថានីយ៍មូលដ្ឋានអង់តែន ចំនួន 615 ត្រូវបានដាក់ឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលមានការកើនឡើងចំនួន 223 ស្ថានីយប្រៀបធៀបទៅនឹង ឆ្នាំមុន។ ក្រុមហ៊ុនគ្រោងនឹងកែសម្រួលស្ថានីយ៍មូលដ្ឋានផ្សេងទៀតរបស់ខ្លួននៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនាពេលអនាគតផងដែរ។
 
ក្រុមហ៊ុន Smart ក៏មានក្រុមការងារបៃតង ដែលតែងលើកកំពស់ការសន្សំសំចៃថាមពល និងលើកទឹកចិត្តឲ្យ​ បុគ្គលិកស្រលាញ់បរិស្ថានផងដែរ។ ការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលស្គាល់នៅក្នុងការប្រកួតប្រជែងក្នុងការសន្សំសំចៃថាមពលអគ្គិសនីប្រចាំឆ្នាំ ២០២២ ដោយទទួលបានពានរង្វាន់ក្រុមការងារបៃតងល្អជាងគេ។ 
 
ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏ផ្តល់នូវការគាំទ្រ​ឈាន​មុខ​គេ​នូវសិល្បតន្រ្តីនិពន្ធឡើងដោយខ្លួនឯង តាមរយៈកម្មវិធី Pleng by Smart ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩ បន្ទាប់ពីការប្តូរឈ្មោះពី Smart Music ដែលមានគោលបំណងផ្តល់នូវវេទិកាពិសេសមួយសម្រាប់សិល្បករក្នុងស្រុក។ 
ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏តែងតែលើកកម្ពស់ការរួបរួមសង្គម និងបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយ ជាពិសេសក្នុងវិស័យកីឡា ដូចដែលបានបង្ហាញតាមរយៈការឧបត្ថម្ភរបស់ខ្លួនកម្មវិធីកីឡាជាតិទាំង ៣​ ឆ្នាំបន្តបន្ទាប់គ្នា។
 
“ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ក្រុមហ៊ុន Smart តាំងចិត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីជួយឲ្យគុណភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុន Smart នឹងបន្តធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធរបស់យើង ដើម្បីផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” ។ នាយកប្រតិបត្តិក្រុមហ៊ុនបានបន្ថែម។
 
អំពីក្រុមហ៊ុន Smart  

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧លាន ៥សែននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ 
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ 
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ 
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក! 
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com