ជាតិ
តំបន់ទំនាបកណ្ដាលនិងមាត់សមុទ្រ នឹងមានភ្លៀងកម្រិតខ្សោយ មួយសប្ដាហ៍
15, Mar 2023 , 7:59 am        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម​
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម​
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែមីនាកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ពីចិន។--
ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗ ជាលក្ខណៈតំបន់ ដែលធ្វើឱ្យតំបន់ខ្លះ នឹងមានភ្លៀងកម្រិតខ្សោយរយៈពេល១សប្ដាហ៍។
 
ការព្យាករក្រសួងធនធានទឹក និងឧតុនិយមថា តំបន់ទំនាបកណ្ដាល និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
រីឯ តំបន់ខ្ពង់រាប  អាចមានធាតុអាកាសក្តៅហើយស្ងួត និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅតិចតួច៕ 
 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com