កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool នឹងដំឡើងថ្លៃសំបុត្រការប្រកួតរដូវកាលក្រោយ ខណៈក្រុមប្រឹក្សាក្លិបមិនពេញចិត្ត
15, Mar 2023 , 5:59 pm        
រូបភាព
ក្លិប ​Liverpool នឹងដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលក្រោយ ជាលើកដំបូង ដោយសារតែការចំណាយកើនឡើងខ្លាំង។ ការស​ម្រេចចិត្តនេះ ត្រូវបានក្រុមប្រឹក្សាអ្នកគាំទ្រក្លិប បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងថាជារឿងអយុត្តិធម៌។


តម្លៃសំបុត្រសម្រាប់ក្មេងជំទង់និងមនុស្សរស់នៅក្នុងទីក្រុងជិតតំបន់កីឡដ្ឋានរក្សាតម្លៃដដែល ដោយសំបុត្រមួយសន្លឹកតម្លៃ ១១ដុល្លារ។ ក្លិបហង្សក្រហម បានអះអាងថា តម្លៃសំបុត្រប្រចាំរដូវកាល នឹងមិនដំឡើងឱ្យលើពី ១៧ដុល្លារឡើយ។
 
«ការកើនឡើងជាលទ្ធផលនៃការចំណាយផ្សេងៗទូទាំងក្លិប ក្នុងរយៈពេល ៥ឆ្នាំ​ចុងក្រោយមកនេះ ការចំណាយប្រតិបត្តិការប្រចាំឆ្នាំសម្រាប់ Anfield បានកើនឡើងជាង ៤០ភាគរយ ហើយការចំណាយលើការប្រើប្រាស់ផ្សេងៗបានកើនឡើងសឹង ១០០ភាគក្នុងរដូវកាលនេះ។»។​ ក្លិប Liverpool បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ កាលពីថ្ងៃទី១៤ មីនា។
 
ក្រុមប្រឹក្សាអ្នកគាំទ្រប្រចាំក្លិប បានហៅការឡើងថ្លៃសំបុត្រនេះថាជារឿងដ៏ឃោឃៅ អយុត្តិធម៍​ និងមិនសមហេតុផល។ ក្រុមប្រឹក្សាអ្នកគាំទ្រក្លិប បាននិយាយដូច្នេះថា៖«ការកើនឡើងទាំងនេះក៏កើតឡើងនៅពេលដែល LFC កំពុងរាយការណ៍ពីប្រាក់ចំណូលកំណត់ត្រា។ ការបង្កើនប្រាក់ចំណូលឧបត្ថម្ភ មានការកើនឡើងឱ្យកត់សម្ភាល់នៅពេលក្រុមទទួលបានជោគជ័យនៅលើទីលាន។»។
 
បច្ចុប្បន្ន Liverpool ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៦ នៃតារាង Premier League ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Jurgen Klopp អាចប្រឈមនឹងការចាកចេញពីក្របខណ្ឌ Champions League នៅរដូវកាលបន្ទាប់ ប្រសិនបើពួកគេមិនអាចបញ្ចប់ចំណាត់កំពូលទាំង ៤ បាន។
 
ការប្រកួតថ្ងៃទី១៥ មីនា Liverpool ត្រូវធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញដើម្បីជួបប្រកួតជើងទីពីរនៃជំនួប Champions league វគ្គ ១៦ក្រុមទៅ Real Madrid។ កាលពីជើងទីមួយ Liverpool ចាញ់លទ្ធផល ៥-២ ក្នុងទឹកដី Anfield កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ៕
 

Tag:
 Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com